ព័ត៌មានជាតិ
ឡានកែច្នៃស៊ីផ្លេ លេងភ្លើង រដ្ឋមន្ត្រីមហាផ្ទៃឱ្យផាកពិន័យ លែងអប់រំទៀតហើយ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំការងារគន្លឹះសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ ក្នុងឆ្នាំ២០២៥នេះ ដែលក្នុងនោះ លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ដល់ឡានដែលកែច្នៃស៊ីផ្លេ លេងភ្លើង ជាដើមនោះ ត្រូវតែចាប់ផាកពិន័យ ដោយលែងប្រើវិធានការអប់រំបន្តទៀតហើយ។

យ៉ាងហោចណាស់ មានកិច្ចការងារសំខាន់ៗចំនួន៥ ត្រូវបានលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំដែលមានវត្តមានរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអភិបាលរាជធានីខេត្ត និងស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពីភាពចាំបាច់នៃការដោះស្រាយជាអាទិភាពលើមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចម្បង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីភាពចាំបាច់ចំពោះការពង្រឹងការអនុវត្តច្បាប់នៅពេលយប់ និងការបើកបរលើសល្បឿនកំណត់ គឺត្រូវតែយកចិត្តទុកដាក់រឹតបន្តឹងឱ្យមែនទែនបំផុត ពីព្រោះវាជាកត្តនាំឱ្យមានគ្រោះថ្នាក់ច្រើន។ ខណៈការកំណត់ពេល មិនឱ្យរថយន្តធំៗចរាចរណ៍ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ជាដើម ក៏ត្រូវធ្វើដូចគ្នានេះ។
ក្នុងចំណោមកត្តាផ្សេងទៀត លោករដ្ឋមន្ត្រីមហាផ្ទៃ បានណែនាំឱ្យអនុវត្តដោយផាកពិន័យតឹងរឹងបំផុតលើក្រុមរថយន្តកែច្នៃស៊ីផ្លេ ដាក់វាំងនង លេងភ្លើង បិទស្គុតខ្មៅ ដោយពុំបាច់អប់រំទៀតទេ ពោលគឺអនុវត្តការផាកពិន័យតាមច្បាប់តែម្ដង។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានរឹតបណ្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយពិន័យយានយន្តល្មើសសរុបបានចំនួន១១៦ ៣០៨គ្រឿង ក្នុងនោះទោចក្រយានយន្ត ត្រីចក្រយានយន្ត មានចំនួន៨១ ៩២៨គ្រឿង រថយន្តមាន៣៤ ៣២១គ្រឿង។ ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ សរុបមាន ២ ៨៤៤លើក ដែលក្នុងនោះបានកើតឡើងពេលយប់មាន៥៧% បណ្ដាលឱ្យស្លាប់១ ៥០៩នាក់ របួស៣ ៧២០នាក់ ក្នុងចំណោមអ្នករងរបួសមានអ្នកធ្ងន់ ២ ២៧៣នាក់។
បើតាមរបាយការណ៍ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ បើកបរមិនប្រកាន់ស្ដាំ បើកបរប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ ស្រវឹង កត្តាយានយន្ត កត្តាស្លាកសញ្ញា ងងុយពេលបើកបរ កត្តាផ្លូវ និងកត្ដាអាកាសធាតុ។ គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ មាន៨០%នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺមាន៦៧%ហើយដែលមិនពាក់មួកការពារសុវត្ថិភាព៕

-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត