ព័ត៌មានជាតិ
សម្ដេចតេជោ បញ្ជាក់ពីស្ថានភាពសុខភាពល្អប្រសើរ ទោះឆ្លងជំងឺកូវីដ១៩
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ពីស្ថានភាពរបស់សម្ដេចដែលកំពុងឆ្លងជំងឺកូវីដ-១៩ គឺសម្ដេចមានសុខភាពល្អប្រសើរ កម្លាំងមាំមួន ដោយអាចវាយកូនគោលបាន។

សំណេររបស់សម្ដេចតេជោ លើបណ្ដាញទំនាក់ទំនងសង្គម បានសរសេរដូច្នេះថា«ព្រឹកនេះ ខ្ញុំប្រើពេលជាង៣ម៉ោងវាយកូនគោល កម្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ពេលវាយ driver ចេញ។ គ្មានក្អកគ្មានហៀរសំបោរ»។
សម្ដេចតេជោ បានបន្ថែមថា ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀតបានលើកទឹកចិត្តឱ្យសម្ដេចហាត់ប្រាណ ទើបឆាប់ជាសះស្បើយ។ ដូច្នេះ សម្ដេច បានជ្រើសយកការវាយកូនគោល ដែលជាកីឡាដែលសម្ដេចចូលចិត្ត ដើម្បីហាត់ប្រាណ។ ប៉ុន្តែយ៉ាងណា សម្ដេចតេជោ នៅតែបញ្ជាក់ពីការប្រុងប្រយ័ត្នមិនឱ្យជំងឺឆ្លងទៅអ្នកផ្សេងទៀត ពិសេសអ្នក ដែលបម្រើការងារនៅតារាងកូនគោល។

សម្ដេចតេជោ បញ្ជាក់ថា ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ-១៩ សម្ដេចនៅតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះឡើយ។ តែសម្ដេចសង្ឃឹមថា នឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញា លី ហួរ នៅថ្ងៃ៧ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។
ការចេញមកបញ្ជាក់ដូច្នេះខាងលើរបស់សម្ដេចតេជោ គឺបន្ទាប់ពីមានបុគ្គលមួយចំនួនតូច ដែលសុទ្ធសឹងតែក្រុមជ្រុលនិយម បានប្រមាថដល់អាយុជីវិតសម្ដេច ខណៈមានមនុស្សជាច្រើន ពិសេសប្រជាពលរដ្ឋលើសលប់បានបន់ឱ្យសម្ដេចតេជោបានឆាប់ជាស្បើយពីជំងឺ។

ជាការកត់សម្គាល់ សម្ដេចតេជោ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ក្រោយមានអាការៈក្អក និងហៀរសំបោរ។ តាមសំណេរលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានឆ្លងជំងឺកូវីដ១៩ និងត្រូវអវត្តមានពីកម្មវិធីមួយចំនួន ជាពិសេសការចូលគាល់ព្រះមហាក្សត្រ នាថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ