ព័ត៌មានជាតិ
នគរបាលខណ្ឌដង្កោ បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិក និង បញ្ហាក្មេងទំនើង
នគរបាលប៉ុស្តិ៍ក្រាំងពង្រ ចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិក បញ្ហាក្មេងទំនើង និងណែនាំពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រាំងពង្រ ឲ្យមានការយល់ដឹងបន្ថែម។

ការចុះផ្សព្វផ្សាយនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ទន់ ហឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងពង្រ បានបន្តអនុវត្តតាមទិសដៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការចុះផ្សព្វផ្សាយផលប៉ះពាល់ការប្រើប្រាស់សារធាតុញៀន បារីអេឡិចត្រូនិក បញ្ហាក្មេងទំនើង បញ្ជ្រាបទៅកាន់សិស្សានុសិស្ស ដើម្បីជៀសឆ្ងាយពីបញ្ហាទាំងអស់នេះ។

លោកវរសេនីយ៍ត្រី ទន់ ហឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងពង្រ បានឲ្យដឹងថា ការអប់រំផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន បារីអេឡិចត្រូនិក បញ្ហាក្មេងទំនើង គឺជាកាតព្វកិច្ចរបស់អាជ្ញាធរ ត្រូវតែចុះផ្សព្វផ្សាយទៅកាន់មនុស្សគ្រប់មជ្ឈដ្ឋាន ដែលជាកត្តាចម្បងមួយផ្នែកធំ ដើម្បីបញ្ជ្រាបអំពីផលប៉ះពាល់ទៅកាន់សិស្សានុសិស្សគ្រប់រូបដែលជាទំពាំងសម្រាប់ស្នងឫស្សី។

ជាមួយនេះ លោកវរសេនីយ៍ត្រី ទន់ ហឿន ក៏បានសំណូមពរទៅកាន់លោកគ្រូអ្នកគ្រូ ត្រូវសហការជាមួយអាណាព្យាបាលរបស់សិស្សគ្រប់រូប ត្រួតពិនិត្យការសិក្សារបស់កូនៗ ឲ្យបានជាប់លាប់ និងទូន្មានជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាកូនល្អសម្រាប់គ្រួសារ និងយុវជនគំរូរបស់សង្គម៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ