Connect with us

ព័ត៌មានជាតិ

លោក លី សូវ៉ាន់ ប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះមេរោគថ្មីដែលស្រដៀងកូវីដ ព្រោះជាការពិសោធប៉ុណ្ណោះ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវចិន បាន​រកឃើញមេរោគថ្មីមួយប្រភេទនៅក្នុងខ្លួនសត្វប្រចៀវ វាមានលក្ខណៈស្រដៀងទៅនឹងវីរុសកូរ៉ូណា ដែលជាភ្នាក់ងារបង្ករោគរាតត្បាតជាសកល សម្លាប់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។ មេរោគទើបរកឃើញនេះ មានឈ្មោះ HKU5-CoV-2 ត្រូវបានរកឃើញក្នុងខ្លួនសត្វប្រចៀវមួយប្រភេទ នៅទីក្រុងហុងកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅនឹងករណីនេះដែរ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រាប់កុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ព្រោះការរកឃើញមេរោគនៅក្នុងមន្ទីរពិសោធន៍របស់ចិន ក៏ដូចគ្នាទៅនឹងមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែរ គឺតែងតែរកឃើញនូវពពួកវីរុសកូរ៉ូណា។ លោកថា ប្រទេសកម្ពុជា ប្រទេសចិន និងប្រទេសដ៏ទៃទៀត សុទ្ធតែបានរកឃើញវីរុសប្រភេទនេះ នៅក្នុងសត្វប្រចៀវ ដូច្នេះគ្មានអ្វីចម្លែកនោះឡើយ ហើយវាក៏មិនមានប៉ះពាល់ទៅដល់សុខភាពសាធារណៈនោះទេ ព្រោះនេះ គឺជាការសិក្សានៅក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះ មិនមានការធ្លាយចេញមកក្រៅ ហើយក៏គ្មានភស្តុតាងណាមួយដែលបង្ហាញថាវាងាយឆ្លងដូចជាវីរុសកូវីដ-១៩ នោះដែរ។

ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងដដែលរូបនេះ បានបន្តថា ប្រទេសចិន បានធ្វើការសិក្សាជំហានបន្តទៀត ដើម្បីធ្វើពិសោធលើវីរុសប្រភេទនេះ ទៅនឹងកោសិកាសិរីរាង្គរបស់មនុស្ស ប៉ុន្តែការសិក្សាទាំងអស់នោះ សុទ្ធតែធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដូច្នេះមិនមានអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។

ទន្ទឹមនេះ លោកថា​ អ្វីដែលគួរឱ្យព្រួយបារម្ភនៅពេលនេះ គឺជំងឺផ្តាសាយបក្សី ដែលកំពុងឆ្លងមកមនុស្ស និងមានអ្នកស្លាប់ជាបន្តបន្ទាប់។ លោកប្រាប់ឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន កុំប៉ះពាល់មាន់ ទា ឈឺ ឬងាប់ ជៀសវាងឆ្លងនូវជំងឺផ្តាសាយបក្សី ដែលបច្ចុប្បន្នកំពុងតែមានការព្រួយបារម្ភ។

បើតាមលោក លី សូវ៉ាន់ ជំងឺផ្តាសាយបក្សី ក៏ដូចជាវីរុសកូរ៉ូណា សុទ្ធតែមានឱសថព្យាបាល ប៉ុន្តប្រជាពលរដ្ឋ ដែលចេញរោគសញ្ញាផ្លូវដង្ហើម ដូចជា គ្រុនក្តៅលើសពី ៣៨អង្សា ក្អក ឈឺករ ហៀរសំបោរ ត្រូវទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលជិតបំផុតដើម្បីធ្វើការពិគ្រោះ និងព្យាបាលទាន់ពេលវេលា។​

ជាមួយគ្នានេះ លោក លី សូវ៉ាន់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ យកយកចិត្តទុកដាក់ និងតាមដានព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្រ ហើយក្នុងករណីសង្ស័យឃើញមានចេញរោគសញ្ញាផ្លូវដង្ហើម ជំងឺផ្តាសាយបក្សី ឬជំងឺឆ្លងដ៏ទៃទៀត សូមរាយការណ៍ទៅកាន់លេខ១១៥៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ វិនាទី មុន

លោក លី សូវ៉ាន់ ប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះមេរោគថ្មីដែលស្រដៀងកូវីដ ព្រោះជាការពិសោធប៉ុណ្ណោះ

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជាត្រូវតែ​ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង SMEs ដើម្បីគេចផុតអន្ទាក់ប្រទេសចំណូលមធ្យម

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អង់គ្លេស ជំរុញអាមេរិក ត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ដើម្បីកំញើញរុស្ស៊ី កុំឲ្យលុកលុយម្តងទៀត

សន្តិសុខសង្គម៦ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋ ៣ នាក់ ក្រោយធ្វើសកម្មភាព ២ ករណី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

រុស្ស៊ី៖ គម្រោង​ផ្លាស់​ទីលំនៅ​ប្រជាជន​ហ្គាហ្សា​របស់ ត្រាំ ប្រៀប​ដូច «គ្រាប់បែក​កំណត់​ម៉ោង»

Sokha Hotels

ព័ត៌មានពេញនិយម