ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ គម្រោងផ្លាស់ទីលំនៅប្រជាជនហ្គាហ្សារបស់ ត្រាំ ប្រៀបដូច «គ្រាប់បែកកំណត់ម៉ោង»
រុស្ស៊ី បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសជិតខាង។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃទី២៦កុម្ភៈបានហៅផែនការនេះថាជា «គ្រាប់បែកកំណត់ម៉ោង» ដែលអាចបង្កអស្ថិរភាពដល់មជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា សន្តិភាពយូរអង្វែងអាចសម្រេចបានតែតាមរយៈដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ ដោយប៉ាឡេស្ទីនរក្សាសិទ្ធិក្នុងការរស់នៅលើទឹកដីដូនតារបស់ពួកគេ។
លោក Lavrov បាននិយាយថា៖ «ការបង្កើតរដ្ឋប៉ាឡេស្ទីនគឺជាបញ្ហាសំខាន់ ហើយបើមានការប៉ុនប៉ងធ្វើឲ្យខូចដល់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខទាំងនោះ ហើយជំនួសការបង្កើតរដ្ឋប៉ាឡេស្ទីនជាមួយនឹងការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីននៅទូទាំងតំបន់ វានឹងបង្កើតជាគ្រាប់បែកកំណត់ម៉ោង ដូចដែលបានកើតឡើងជាច្រើនដងក្នុងរយៈពេលជាច្រើនទស្សវត្សរ៍នៃការមិនអើពើជាមួយនឹងការទាមទារឲ្យមានដំណោះស្រាយរដ្ឋពីរ»។
សំណើដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ត្រាំ ពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់ពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសមួយចំនួន ដូចជា អេហ្ស៊ីប និងហ្ស៊កដានី ដោយមានគោលបំណងរៀបចំឡើងវិញនូវតំបន់ហ្គាហ្សាទៅជាតំបន់រីកចម្រើនដែលលោកស្រមៃថាជា «Riviera នៃមជ្ឈិមបូព៌ា»។ គម្រោងនេះត្រូវបានរងការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ។

អេហ្ស៊ីប និងហ្ស៊កដានី បានច្រានចោលផែនការតាំងទីលំនៅថ្មី ដោយអះអាងថា ពួកគេនឹងមិនរួមចំណែកតាមការចង់បានរបស់លោក ត្រាំ ឡើយ។ មេដឹកនាំប៉ាឡេស្ទីន ក៏បានបរិហារសំណើរនេះផងដែរ ដោយចាត់ទុកវាថាជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងការគំរាមកំហែងដល់អត្តសញ្ញាណជាតិរបស់ពួកគេ។
អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបបានបន្ទរពីការព្រួយបារម្ភទាំងនេះ ដោយព្រមានថា ការផ្លាស់ទីលំនៅដោយបង្ខំអាចនាំឲ្យមានអស្ថិរភាព និងជម្លោះបន្ថែមទៀតនៅក្នុងតំបន់។ ទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែអះអាងថា ផែនការរបស់លោកផ្តល់នូវវិធីសាស្រ្តថ្មីដ៏ល្អក្នុងការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍនៅមជ្ឈិមបូព៌ា៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ បង្ហោះវីដេអូ AI មួយពាក់ព័ន្ធនឹងគម្រោងកែប្រែហ្គាហ្សាទៅជាតំបន់កម្សាន្ត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត