Connect with us

ព័ត៌មានជាតិ

ប.ស.ស ប្រកាសសមាសភាពក្រុមការងាររៀបចំរំហូរការងារឌីជីថល សម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ កាលពី​រសៀល​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥​ បានប្រកាស សមាសភាព​ក្រុមការងារ​រៀបចំ​រំហូរ​ការងារ​ឌីជីថល​សម្រាប់​ប្រតិបត្តិការ​របប​សន្តិសុខ​សង្គម នៅ​សាល​ប្រជុំ​ នៃ​ទីស្នាក់ការ​កណ្តាល ប​.​ស​.​ស​. រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ឃុន ចាន់ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​អនុប្រធាន​ក្រុមការងារ​រៀបចំ​រំហូរ​ការងារ​ឌីជីថល​សម្រាប់​ប្រតិបត្តិការ​របប​សន្តិសុខ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​នាឱកាស​នោះ លោក ឃុន ចាន់ណា​រិ​ទ្ធ​ បានផ្តល់​អនុសាសន៍​ណែនាំ​សំខាន់ៗ​មួយចំនួន ដល់​សមាជិក សមាជិកា នៃ​ក្រុមការងារ​រៀបចំ​រំហូរ​ការងារ​ឌីជីថល​សម្រាប់​ប្រតិបត្តិការ​របប​សន្តិសុខ​សង្គម ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ចូលរួម​គ្រប់​សកម្មភាព​របស់​ក្រុមការងារ ស្របទៅតាម​សេចក្តីសម្រេច និង​ធ្វើយ៉ាងណា​ឱ្យ​ការងារ​រៀបចំ​រំហូរ​ការងារ​ឌីជីថល​សម្រាប់​ប្រតិបត្តិការ​របប​សន្តិសុខ​សង្គម អាច​ដំណើរការ​ទៅដោយ​រលូន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

ជាមួយគ្នានេះដែរ លោក​អគ្គនាយករង ប​.​ស​.​ស​. និង​ជា​អនុប្រធាន​ក្រុមការងារ ក៏បាន​ក្រើនរំលឹក​ដល់​សមាជិក សមាជិកា មេត្តា​ស្វែងយល់ និង​ខិតខំ​អនុវត្តតាម​សេចក្តីសម្រេច ដែល​បានកំណត់​ពី​តួនាទី​ភារកិច្ច និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ខណៈ​វិសាលភាព​កាន់តែ​ធំ នៃ​ការអនុវត្ត​របប​សន្តិសុខ​សង្គម ដើម្បី​បំពេញ​និរន្តរ៍ភាព​របស់ខ្លួន​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ។

គួរបញ្ជាក់​ឱ្យដឹងថា ក្រុមការងារ​រៀបចំ​រំហូរ​ការងារ​ឌីជីថល​សម្រាប់​ប្រតិបត្តិការ​របប​សន្តិសុខ​សង្គម មាន​តួនាទី​ភារកិច្ច​សំខាន់ៗ​ដូចជា ៖ (១).​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជំរុញ​ឌីជីថល​នីយកម្ម​ នៃ​ប្រតិបត្តិការ និង​រំហូរ​ការងារ​ទាំងអស់​របស់ ប​.​ស​.​ស​. (២).​សម្របសម្រួល​ដាក់បញ្ចូល​រំហូរ​ការងារ​ទាំងអស់​ទៅក្នុង​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់ ប​.​ស​.​ស​. និង​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ (៣).​ពិនិត្យ​សម្រេច និង​ដាក់ឱ្យអនុវត្ត​នូវ​រាល់​ប្រតិបត្តិការ ឬ​យន្តការ និង​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ទៅក្នុង​ការអនុវត្តន៍​រំហូរ​ការងារ​ឌីជីថល (៤).​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​ប្រតិបត្តិការ ឬ​យន្តការ និង​រំហូរ​ការងារ​ឌីជីថល​ដែល​បាន​ដាក់ឱ្យអនុវត្ត និង​ចាត់វិធានការ​កែសម្រួល សំដៅ​ធ្វើ​ទំនើបកម្ម​តាម​ការចាំបាច់ (៥).​សិក្សា​សម្រួល​នីតិវិធី និង​/​ឬ​លក្ខខណ្ឌ​តម្រូវ នៃ​រំហូរ​ការងារ​ឌីជីថល​នីមួយៗ​របស់​អង្គភាព​ចំណុះ ប​.​ស​.​ស​. ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព (រហ័ស ងាយស្រួល និង​ចំណាយ​តិច​) (៦).​ធានា​សង្គតិភាព​រវាង លិខិតបទដ្ឋាន​គតិយុត្តិ និង​ការអនុវត្ត ឬ​ប្រតិបត្តិការ​ជាក់ស្ដែង និង​រំហូរ​ការងារ​ឌីជីថល (៧).​រៀបចំ​ចងក្រង​ប្រតិបត្តិការ និង​រំហូរ​ការងារ​អេឡិចត្រូនិក​របស់ ប​.​ស​.​ស​.(៨).​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ ទៀត​ តាម​ការប្រគល់​របស់​អគ្គ​នាយក ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥០ នាទីutes មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម