ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ មកទល់ពេលនេះមានសាលាបឋមសិក្សាជិត ៥០ បានអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មកទល់ពេលនេះ សាលាបឋមសិក្សាចំនួន ៤៧ ក្នុង ១៣ រាជធានី-ខេត្ត បានអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ ដោយប្រើមូលនិធិសមធម៌មាតាបិតាសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។

ថ្លែងនៅក្នុងសន្និបាតអប់រំឆ្នាំ ២០២៣-២០២៤ និងលើកទិសដៅឆ្នាំ ២០២៤-២០២៥ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ កុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការបង្រៀន និងរៀនពេញមួយថ្ងៃ ត្រូវដាក់ឱ្យអនុវត្តនៅតាមគ្រឹះស្ថានសិក្សាដែលមានលទ្ធភាពសមស្រប ទាំងចំនួនបន្ទប់រៀន និងគ្រូបង្រៀន ក្នុងគោលដៅបង្កើនម៉ោងសិក្សា និងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងបានជំរុញការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមសាលារៀនគំរូ តាមរយៈការជំរុញឱ្យសាលារៀនរៀបចំ និងបង្កើនម៉ោងសិក្សាពី ៤ ម៉ោង ក្នុង ១ ថ្ងៃ ទៅ ៦ ម៉ោង ក្នុង ១ ថ្ងៃ ឬ ត្រូវជា ៤០ ម៉ោង ក្នុង ១ សប្ដាហ៍ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សប្រកបដោយគុណភាព។ ក្រៅពីនោះ ក្រសួងក៏បានជំរុញឱ្យសាលារៀនរៀបចំយន្តការ និងបង្កើតក្លឹបសិក្សា ដើម្បីឱ្យសិស្សធ្វើស្វ័យសិក្សា ជួយសិស្សរៀនយឺត និងអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងជំរុញឱ្យសាលារៀនឱ្យអនុវត្តវិធីសាស្ត្របង្រៀនថ្មីដែលបានអនុវត្តនៅសាលារៀនជំនាន់ថ្មី ដូចជាការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ជាដើម។ ក្រសួង បានបំប៉នសមត្ថភាពនាយកសាលា និងគ្រូបង្រៀនអំពីក្របខណ្ឌគរុកោសល្យសតវត្សទី ២១ ការសិក្សាបែបស្ថាបនានិយម ការសិក្សាបែបសហការ ផែនការគន្លងអាជីពគ្រូបង្រៀន ការសិក្សាបែបគម្រោង ការផលិតសំណួរតេស្ដវាយតម្លៃលទ្ធផលសិក្សាសិស្សតាមទ្រឹស្តីប្ល៊ូម ការសិក្សាតាមបែបចម្រុះ បណ្ណាល័យសតវត្សទី ២១ និងក្លឹបសិក្សា ។ល។

ក្រសួង បាននិងកំពុងពង្រឹងគុណភាព នៃការអប់រំនៅកម្រិតបឋមសិក្សា តាមរយៈការអនុវត្តអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សិស្សនៅបឋមសិក្សា និងភូមិសិក្សាបន្តបន្ទាប់ទៀត ដូចជា ១).ការលើកកម្ពស់អំណានថ្នាក់ដំបូង គណិតវិទ្យាថ្នាក់ដំបូង ២).ការបង្កើនចំនួនគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី ១ ទី ២ និងទី៣, និង ៣).ការបង្កើតសាលា គំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូង។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការសិក្សាពេញមួយថ្ងៃនេះ ត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ ដើម្បីសម្រេចគោលដៅសិស្សមានទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ហើយការអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃនេះ ក្រៅពីសិស្សចេះអានចេះសរសេរ និងមានចំណេះដឹងផ្នែកគណិតវិទ្យាត្រឹមត្រូវហើយ ពួកគាត់មានពេលអនុវត្តក្នុងកម្មវិធីក្រៅម៉ោងសិក្សាដូចជាការរៀនបំប៉នបន្ថែមមុខវិជ្ជាដែលពួកគេមិនទាន់ចេះច្បាស់លាស់ និងចូលរួមក្លិបសិក្សាដើម្បីស្វ័យសិក្សាជាមួយមិត្តភ័ក្ដិទទួលបាននូវចំណេះដឹង និងបំណិនផ្សេងៗ ដែលសុទ្ធសឹងជាបំណិន និងតម្រូវការនៅក្នុងសតវត្សទី ២១ មានដូចជា ផ្នែកបច្ចេកវិទ្យា ភាសាបរទេស សិល្បៈ កីឡា និងសកម្មភាពយុវជននានា ដែលអនុញ្ញាតឲ្យគាត់អាចចាប់ផ្ដើមរៀនការងារជាក្រុមជាមួយមិត្តរួមថ្នាក់ក៏ដូចជាមិត្តភ័ក្ដិដទៃទៀតឆ្លងកម្រិតថ្នាក់ក្នុងសាលារបស់ខ្លួនផងដែរ។

លោកស្រីបានបន្ថែមថា លើសពីនេះទៀត ការរៀនពេញមួយថ្ងៃអាចឲ្យសិស្សចាប់ផ្ដើមហ្វឹកហាត់ពេញ ១ ថ្ងៃ ពីកម្រិតបឋមសិក្សាដែលចំណុចនេះអាចក្លាយជាទម្លាប់មួយដល់គាត់មានគំនិតស្រលាញ់ការរៀន ស្រលាញ់សាលារៀន និងចូលរួមអភិវឌ្ឍន៍សាលា។

លោកស្រី បានបញ្ជាក់ថា ជាងនេះទៀត ការរៀនពេញមួយថ្ងៃនេះមិនត្រឹមផ្តល់អត្ថប្រយោជន៍ដល់សិស្សប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតាសិស្ស និងប្រទេសជាតិទាំងមូលផងដែរ។ សម្រាប់មាតាបិតាមានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារ និងលែងព្រួយបារម្ភពីកូនៗ របស់ពួកគាត់។ ចំណែកគណៈគ្រប់គ្រងសាលារៀន ក៏ដូចជាលោកគ្រូអ្នកគ្រូកាន់តែស្គាល់ និងគាំទ្រសិស្សពេញលេញជាងមុន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ