ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីជំរុញវិស័យទេសចរណ៍ឱ្យយកចិត្តទុកដាក់ចាប់ពីរឿងតូចៗឡើង
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាតូចៗឡើង ព្រោះវាជារឿងសំខាន់សម្រាប់អាយុជីវិតនៃវិស័យទេសចរណ៍កម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាតការងារក្រសួងទេសចរណ៍រសៀលថ្ងៃទី២៧ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពងាយស្រួលនៃការធ្វើទេសចរណ៍ជាមូលហេតុនៃការទាកទាញនិងរីកចំរើននៃវិស័យនេះក្នុងប្រទេស ហើយរដ្ឋាភិបាលយកចិត្តទុកដាក់ជាខ្លាំងចាប់តាំងពីរឿងតូចៗនេះឡើង។
សម្ដេចថា៖ «វិស័យទេសចរណ៍គឺជាវិស័យបដិសណ្ឋារកិច្ចដែលមទាមទារអាតិចៗហ្នឹងសំខាន់! អ្នកទៅដើរលេងគេមិនចង់ឱ្យរំខាន់រឿងតិចៗហ្នឹងទេ ខុសពីអ្នកប្រជុំការងារធំដែលគេអាចរំលងរឿងតិចៗបាន តែអ្នកមកលេងទេសចរណ៍គេចង់ថាតាំងពីពេលគេកក់សំបុត្រ សុំវីសា រហូតឡើងកប៉ាល់ហោះ កុំឱ្យគេមកដល់ព្រលានគេប្រាប់ថា Check in អត់បានទេ។ ចប់បាត់!»។

សម្ដេចបានលើកឡើងថារដ្ឋាភិបាលបានកែសម្រួលច្រើនហើយមកដល់ពេលនេះលើចំណុចតូចៗទាំងនេះទាំងដកការកម្រិតនៃការស្នាក់នៅ ការថតនៅក្នុងប្រាសាទអង្គរ ការសម្រួលការទិដ្ឋាការដល់អ្នកទេសចរជាដើម។ សម្ដេចក៏បញ្ជាឱ្យសម្រួលការងារដល់ក្រុមការងារថតរឿងរបស់ក្រុមហ៊ុនអន្តរជាតិមកកម្ពុជាផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត