ព័ត៌មានជាតិ
ឆ្នាំ ២០២៥ មន្ទីរសាធារណការខេត្តក្រចេះ ដាក់ផែនការកែលម្អលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗ
សម្រាប់ឆ្នាំ២០២៥ មន្ទីរសាធាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានដាក់ទិសដៅដល់ក្រុមមន្រ្តីបច្ចេកទេសចុះអនុវត្តការងារថែទាំនៅតាមកំណាត់ផ្លូវជាតិសំខាន់ៗក្នុងខេត្ត ដើម្បីលើកម្ពស់កម្រិតគុណភាពផ្លូវ និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ បញ្ជ្រៀសគ្រោះថ្នាក់ជាយថាហេតុ។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមមន្រ្តីបច្ចេកទេសនៃមន្ទីរបានចុះអនុវត្តការងារថែទាំនៅកំណាត់ផ្លូវជាតិលេខ 73 ស្ថិតនៅភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង និងកំពុងអនុវត្តដោយក្រាលកៅស៊ូប្រភេទ DBST ដែលមានប្រវែង 2050 ម ទទឹង 10ម។ ក្នុងនោះក៏មានការគូសគំនូសចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ ដាំចំណាំងអក្ស័ផ្លូវ នឹងសុវត្ថិភាពចរាចរណ ចាប់ពីគីឡូម៉ែត្រ60+650 ដល់គីឡូម៉ែត្រ 62+700 ដែលមកដល់ពេលនេះសម្រេចបាន 27%។


លោកបន្តថា ចំពោះការងារស្ថាបនាលើកកម្រិតកំណាត់ផ្លូវខេត្តលេខ 371 ស្ថិតក្នុងភូមិព្រែកសំរោង១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ក៏កំពុងអនុវត្តការកសាងដោយក្រាលកោស៊ូប្រភេទ DBST ដែលមានប្រវែង 2300ម ទទឹង 7ម ក្នុងនោះមានចិញ្ចើមដីល្បាយថ្មទទឹង 1,5ម សងខាង មានគូសគំនូសចរាចរណ៍ទំហំ 1252 m2 ព្រមមានទាំងបំពាក់នូវផ្លាកសញ្ញាចរាចរណ៍ 10 ផ្លាក ចាប់ពីគ.ម 77+363 ដល់គ.ម 79+663 ហើយមកដល់ពេលនេះសម្រេចបាន 34%។
ជាមួយគ្នានេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានស្នើសុំដល់បងប្អូនអ្នកធ្វើដំណើរបញ្ជារថយន្តទាំងតូចធំ រួមនិងម៉ូតូ ដែលឆ្លងកាត់នៅទីតាំងការដ្ឋាន មានគ្រឿងចក្រកំពុងមមាញឹកអនុវត្តការងារ សូមមានការប្រុងប្រយត្ន័ខ្ពស់ និងបន្ថយល្បឿន ដើម្បីការពារពីការគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ៖ ប្រុញ វិធិន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត