ព័ត៌មានជាតិ
គ្រូបង្រៀនជាមាតាទី២ តែគ្រូពេទ្យជាអ្នកជួយមនុស្សចាប់តាំងពី មិនទាន់ចាប់កំណើត រហូតដល់ថ្ងៃស្លាប់
គ្រូពេទ្យនិងគ្រូបង្រៀន សុទ្ធតែជាអ្នកមានគុណ ដោយគ្រូបង្រៀនជាមាតាទី២ ចំណែកគ្រូពេទ្យមានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យបានជួយយើង ចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ថ្ងៃស្លាប់។

នេះជាប្រសាសន៍លើកឡើងរបស់ លោកកើត ឆែ អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកនិងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គតម្រង់ទិសស្តីពី ការពង្រឹងការផ្តល់សេវាសុខាភិបាល គុណតម្លៃក្នុងការប្រាស្រ័យទាក់ទងរវាងគ្រូពេទ្យនិងអ្នកជម្ងឺនាព្រឹកថ្ងៃទី២៧កុម្ភៈនេះ នៅសាលារាជធានីភ្នំពេញ។

លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា គ្រូពេទ្យនិងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ។សម្រាប់គ្រូបង្រៀន ដែលជាមាតាទី២ អាចបង្រៀនយើងឱ្យចេះដឹងបានត្រឹមតែក្នុងរយៈពេលយ៉ាងច្រើនជាង២០ឆ្នាំប៉ុណ្ណោះ តែសំរាប់គ្រូពេទ្យវិញ មានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យ មានគុណប្រយោជន៍ជាមួយយើង ចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ស្លាប់ មានន័យថា មិនទាន់មានកូនក៏ទៅប្រឹក្សាជាមួយគ្រូពេទ្យ មានផ្ទៃពោះ សំរាលកូនក៏ត្រូវការគ្រូពេទ្យ ពោលគឺមនុស្សគ្រប់រូបត្រូវការគ្រូពេទ្យរហូតដល់ថ្ងៃស្លាប់។

លោកកើត ឆែ បានបន្តថា សុខភាពជារឿងសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសុខមាលភាពប្រជាពលរដ្ឋនេះ។ បើប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងរឹងមាំ យើងនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើន និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់និងនៅឆ្នាំ២០៥០នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ឬជាប្រទេសអ្នកមាន។

លោក កើត ឆែ បានបញ្ជាក់ថា ការអញ្ជើញ លោកគ្រូ អ្នកគ្រូពេទ្យមកបណ្តុះបណ្តាលក្នុងវគ្គតម្រង់ទិសខាងលើនេះ គែមិនមែនមានន័យថា លោកគ្រូ អ្នកគ្រូពេទ្យមានកំហុសឆ្គងឬបំពេញការងារមិនល្អនោះទេ។ លោកគ្រូ អ្នកគ្រូពេទ្យកន្លងមកនេះ បានបំពេញការងារល្អណាស់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។
ជាក់ស្តែងក្នុងដំណាក់កាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ ដោយសារគុណសម្បត្តិ លោកគ្រូ អ្នកគ្រូពេទ្យ បានធ្វើឱ្យប្រជាពលរដ្ឋស្លាប់តិច។ ការបណ្តុះបណ្តាលក្នុងវគ្គតម្រង់នេះ គឺដើម្បីឱ្យគ្រូពេទ្យបានដឹងពីគុណតម្លៃរបស់ខ្លួនឯង បំពេញនូវចំណុចខ្វះខាត ឈានទៅបំពេញអំពើជាកុសលឱ្យកាន់តែល្អបន្ថែមទៀត ពិសេសរួមគ្នាទប់ស្កាត់ការវៃប្រហារពីក្រុមអគតិ ថាគ្រូពេទ្យ មិនល្អ គ្មានវិជ្ជាជីវៈ។

គួរបញ្ជាក់ថា វគ្គតម្រង់ទិសស្តីពី ការពង្រឹងការផ្តល់សេវាសុខាភិបាលខាងលើនេះ មានគោលបំណង ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាល តាមរយៈការចូលរួមអនុវត្ត គោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់សមត្ថភាពផ្តល់សេវា ថែទាំសុខភាព ស្រប តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលខ្លឹមសារមេផ្តោតសំខាន់លើ កំណារពារ និងព្យាបាលជម្ងឺផ្លូវចិត្តតាមរយៈ ទំនាក់ទំនងដោយពាក្យសម្តី និងកាយវិការល្អ (ឥរិយាបថល្អ) ដើម្បីទទួលបាននូវគុណ តម្លៃខ្ពស់ (កេរ្តិ៍ឈ្មោះ កិត្តិយសល្អ)។
ក្រោយពីសិក្សារួចសិក្ខាកាម នឹងទទួលបានការយល់ដឹងនូវវិធីប្រាស្រ័យទាក់ទង ដើម្បីទទួលបាននូវប្រសិទ្ធផល សុជីវធម៌ សីលធម៌ ក្នុងការប្រតិបត្តិល្អនូវ (កាយ វាចា ចិត្ត) ក្នុងទំនាក់ទំនង ទាំងពាក្យសំដី និង មិនមែនពាក្យសម្តី (កាយវិការ) យល់ដឹងនូវវិធីគ្រប់គ្រងចិត្ត គំនិត និងអារម្មណ៍ ដើម្បី ធ្វើឱ្យទំនាក់ទំនងមានគុណតម្លៃខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត