ព័ត៌មានជាតិ
បញ្ចប់យុទ្ធនាការ “ឆាំ្នផ្លាស់ប្ដូរប្រជាជននិង ប្រជាជន កម្ពុជា-ចិន ២០២៤» កម្ពុជា-ចិន សម្រេចបានសមិទ្ធផលអ្វីខ្លះ?
រដ្ឋាភិបាលកម្ពុជានិងចិនបានដាក់ចេញយុទ្ធនាការ «ឆាំ្ននៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដើម្បីជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការរឹតចំណងមិត្តភាពនៃប្រជាជនប្រទេសទាំងពីរ។
ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន” បានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជាចិន។

តាមរយៈយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ក៏មានការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនទាំងពីរក្នុងនោះមានដូចជា «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)», ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន នៅខេត្តសៀមរាប, វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា កម្ពុជា-ចិន នៅខេត្តសៀមរាប និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន។
ឆ្នាំ២០២៤ ដែលជាឆ្នាំផ្លាស់ប្តូប្រជាជន និងប្រជាជនកម្ពុជាចិន ក៏ឃើញមានកំណើនភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាកើនឡើងខ្លាំងបើធៀបនឹងឆ្នាំ២០២៣។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ដែលជាឆ្នាំផ្លាស់ប្តូប្រជាជន និងប្រជាជន ភ្ញៀវទេសចរចិនជាង ៨៤០ ០០០នាក់ បានមកទស្សនាកម្ពុជាកើនឡើង ៥៥ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
លោកក៏រំពឹងទុកដែរថា នៅឆ្នាំ២០២៥ ភ្ញៀវទេសចរចិននឹងមកទស្សនាកម្ពុជាកាន់តែច្រើនជាងឆ្នាំ២០២៤។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្តើមចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំកម្ពុជា និងចិន បានបង្កើតកិច្ចសហប្រតិបត្តិការរួមទាំងសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងនោះមានដូចជាការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានសម្ពោធដាក់ឲ្យដំណើរការកាលពីឆ្នាំ ២០២៣ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប- ប៉ោយប៉ែត មជ្ឈមណ្ឌលឱសថបុរាណចិន-កម្ពុជា និងសាកលវិទ្យាល័យខេមតិច។

កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីក៏បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលរៀបចំឡើងរយៈពេល ៣ ថ្ងៃ នៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។
ក្នុងពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» មានការបង្ហាញផ្ទាំងទស្សនីយភាព ការសម្ដែងសិល្បៈ របាំប្រពៃណី ការសម្ដែងសិល្បៈក្បាច់គុនសាវលីញ និងល្បុកតោ និងការប្រគុំតន្ត្រីនិងសម្ដែងរួមគ្នា ដោយសិល្បករ សិល្បការនីនៃប្រទេសទាំងពីររាប់រយនាក់ អមដោយវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាផងដែរ៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី