ព័ត៌មានជាតិ
កងពលធំអន្តរាគមន៍លេខ២ ដំណើរការបាញ់គ្រាប់ពិតនៅភ្នំខ្យង ខេត្តសៀមរាប
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងពលធំអន្តរាគមន៍លេខ២ ធ្វើពិធីបាញ់គ្រាប់ពិតមេរៀនទី១ អាវុធAK47 ត្រួតពិនិត្យលទ្ធផលសិក្ខាកាមពលទាហានហ្វឹកហ្វឺន ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភ្នំខ្យងVA (៣១-២៨ )ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយនាយទាហានចូលរួមផងដែរ។

បើតាមរបាយការណ៍បានឲ្យដឹងថា ការអនុវត្តបាញ់គ្រាប់ពិតនេះមានរយៈពេល១ព្រឹក ដែលមានសិក្ខាកាម សរុបចំនួន ៩៧នាក់ ទទួលបានលទ្ធផលដូចជា និទ្ទេសពូកែ ចំនួន ១៥នាក់ ស្មើនឹង ១៦%, និទ្ទេសគ្រាន់បើ ចំនួន ៤៧នាក់ ស្មើនឹង ៤៨%, និទ្ទេសមធ្យម ចំនួន ៣៥នាក់ ស្មើនឹង ៣៦%។

ក្នុងឱកាសនេះដែរ លោក មេបញ្ជាការបានមាន ប្រសាសន៍ថា ចាប់ពីពេលហ្វឹកហ្វឺនរហូតមកដល់ថ្ងៃនេះបានអនុវត្តការបាញ់គ្រាប់ពិតកាំភ្លើងAK47 សម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ទាំងបច្ចេកទេសអាវុធ និងកាយវិការបាញ់។ លោកក៏បានរម្លឹកដាស់តឿនដល់សិក្ខាកាមទាំងអស់ត្រូវតែហ្វឹកហាត់រៀនសូត្រជាប់ជានិច្ច “ស៊ូបង្ហូរញើសនៅលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ”។ ជាមួយគ្នានោះលោកមេបញ្ជាការក៏ បានលើកទឹកចិត្តជូនរង្វាន់ដល់ពលទាហានដែលមានស្នាដៃ និទ្ទេសពូកែផងដែរ។ ជាចុងបញ្ចប់ លោកមេបញ្ជាការបានថ្លែងអំណរគុណ កោតសរសើរចំពោះយោធិនដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន៕
ដោយ៖ជុន កុសល




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា