ព័ត៌មានជាតិ
ប.ស.ស ដាក់ចេញវិធានការទប់ស្កាត់ករណីឆបោកសមាជិក ប.ស.ស តាមរយៈការបង់ភាគទាន
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញវិធានការមួយចំនួនទប់ស្កាត់ករណីឆបោកសមាជិក ប.ស.ស តាមរយៈការបង់ភាគទាន ដើម្បីជៀសវាងនូវការខាតបង់ប្រាក់កាក់ និងធនធានផ្សេងៗ។

ការដាក់វិធានការនេះបានធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗ នេះ មានករណីឆបោកសមាជិក ប.ស.ស តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស ប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស ឬ ក្លែងបន្លំលិខិតជូនដំណឹងបង់ភាគទាន ដោយប្តូរលេខគណនីធនាគារដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ទៅជាលេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់គណនីផ្ទាល់ខ្លួន និងបានទាក់ទងទៅកាន់សមាជិកដោយផ្ទាល់តាមតេឡេក្រាម ឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ទៀត ដើម្បីណែនាំឱ្យរដ្ឋបាលសហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស ធ្វើការបង់ភាគទានតាមលេខគណនី ឬ QR Code ក្លែងបន្លំនោះ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ ប.ស.ស ដែលទើបទទួលបាននៅថ្ងៃទី ២៨ កុម្ភៈនេះ បានជម្រាបជូន លោកលោកស្រីនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន សាធារណជន និងសមាជិក ប.ស.ស ឱ្យបានជ្រាបថា ១.ប.ស.ស. មិនមានគោលការណ៍ឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. បង់ភាគទានទៅគណនី ដែលមានឈ្មោះផ្ទាល់ខ្លួនរបស់ជនណាម្នាក់ឡើយ។ ២.ការបង់ភាគទានតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវអនុវត្តតាមរយៈមុខងារបង់ប្រាក់លើកម្មវិធីទូរសព្ទដៃរបស់ធនាគារដៃគូចំនួន ៤ រួមមាន ៖ ធនាគារ CANADIA, ACLEDA, ABA និង FTB) ឬអញ្ជើញទៅកាន់ធនាគារដៃគូដោយផ្ទាល់។ ៣. ការបង់ភាគទានតាមរបបភាគទានជាកាតព្វកិច្ចរបស់សហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តតាមរយៈមុខងារបង់ប្រាក់លើកម្មវិធីទូរសព្ទដៃរបស់ធនាគារដៃគូ ប.ស.ស. ឬលេខគណនី ប.ស.ស. នៅធនាគារដៃគូទាំង ១១ ដែលមាននៅក្នុងសេចក្ដីជូនដំណឹងលេខ ០១១/២៥ ប.ស.ស. ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ឬអញ្ជើញទៅកាន់ធនាគារដៃគូដោយផ្ទាល់។ ៤.ប.ស.ស បាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ វែកមុខជនឆបោក ដើម្បីនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ៥.ករណីសង្ស័យ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមក Call Center លេខ ១២៨៦ ឬ ១២៩៧ ឬក្រុមតេឡេក្រាម “បេឡាជាតិសន្តិសុខសង្គម_Chat”https://t.me/nssfcambodia_Chat ឬ “ប្រអប់បណ្ដឹងអនាមិក https://feedback.mlvt.gov.kh/feedback ដើម្បីដាក់ពាក្យបណ្ដឹង។
ប.ស.ស. បានស្នើឱ្យលោកលោកស្រីនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន សាធារណជន និងសមាជិក ប.ស.ស សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកខាងលើនេះ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ