ព័ត៌មានជាតិ
កងទ័ពជើងគោកកម្ពុជា-អាមេរិក ពិភាក្សាកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងផ្នែកសន្តិសុខ
លោកឧត្តមសេនីយ៍ទោ Scott A. Winter មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក លើការងារយុទ្ធសាស្ត្រ និងផែនការ បានធ្វើដំណើរមកកាន់កម្ពុជា ដើម្បីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំផ្នែកយោធា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងជំនួយផ្នែកសន្តិសុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំភ្នំពេញ លោកឧត្តមសេនីយ៍ទោ Winter ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងជំនួយផ្នែកសន្តិសុខ។

សេចក្តីប្រកាសបញ្ជាក់ថា៖«ឧត្តមសេនីយ៍ទោ Winter ក៏បានទៅទស្សនាមជ្ឈមណ្ឌលប្រតិបត្តិការរក្សាសន្តិភាព នៅខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ និងពិភាក្សាអំពីលទ្ធភាពធ្វើសហប្រតិបត្តិការជាមួយរួមគ្នា»។ ក្នុងដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ទោ Winter ក៏បានជួបជាមួយអតីតនិសិ្សតកម្ពុជាដែលបានទទួលការអប់រំផ្នែកវិជ្ជាជីវៈយោធា ពីក្រសួងការពារជាតិសហរដ្ឋអាមេរិកដើម្បីអបអរសាទរពួកគេក្នុងការនាំយកនូវជំនាញទាំងនេះពីសហរដ្ឋអាមេរិក មកបម្រើមាតុប្រទេសវិញ។


ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ទោ Winter បានធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ លោក រ៉ូណាល់ ខ្លាក (Ronald P. Clark) មេបញ្ជាការនៃកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។
នៅចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក រ៉ូណាល់ ខ្លាក បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ពនិងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡើងវិញលើសកម្មភាពមួយចំនួនដូចជា ការបណ្ដុះបណ្ដាល ជាដើម បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល