Connect with us

ព័ត៌មានជាតិ

ថ្ម​ម៉ាប​​មាន​ប្រភពពី​ខេត្តកំពង់ស្ពឺ ​រាប់​ម៉ឺន​ម៉ែត្រ​គីប​ យក​ទៅ​​រៀបក្រាល​​​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោ

បានផុស

នៅ

ថ្មម៉ាប​មានប្រភព​ក្នុងស្រុក​​រាប់​ម៉ឺន​ម៉ែត្រ​​គីប ត្រូវ​បាន​រៀបចំ​ក្រាល​​នៅ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ។ នេះ​បើតាម​លោក​ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង​នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​ទទួល​ប្រតិភូ​ទូត​ប្រទេស​ហ្វីលីពិន ​និង​អូស្រ្តាលី​​ចុះ​មក​ទស្សនកិច្ច​ស្វែងយល់​ពី​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោ លោក​ឧកញ៉ា ឆារស៍ វ៉ាន់ បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​សម្រេច​បាន​ប្រមាណ ៩៤% ក្រុម​ការងារ​កំពុង​រៀបចំ​តុបតែង​សោភ័ណភាព​ទាំង​ខាងក្នុង​និង​ខាងក្រៅ​បរិវេណ​​អាកាសយានដ្ឋាន។

ឆ្លើយតបការ​សាកសួរ​របស់កម្ពុជាថ្មី​ តើ​មានវត្ថុធាតុដើម​ក្នុងស្រុក​ណាខ្លះ​ត្រូវ​បាន​​ប្រើប្រាស់នៅអាកាសយានដ្ឋាន​តម្លៃ​ជាង ១ ៥០០ លាន​ដុល្លារ​នេះ​? លោក ឆារស៍ វ៉ាន់ បានចង្អុល​ពី​ថ្មម៉ាប​​​រាប់ម៉ឺនម៉ែត្រគី បដែលនឹង​ត្រូវ​រៀបក្រាល​នៅ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ។

លោក​ ឆារស៍ វ៉ាន់ បាន​អះអាង​ថា ​ថ្មម៉ាប​ប្រមាណ ៣ ម៉ឺន​ម៉ែត្រ​គីប ដែល​ជាផលិតផល​ក្នុង​​ស្រុក​នឹង​ត្រូវ​ប្រើប្រាស់​​​​រៀបចំ​នៅ​​​ក្នុង​បរិវេណ​អាកាសយានដ្ឋានអន្តរជាតិ​តេជោ​។

​លោក ឆារស៍ វ៉ាន់ បានគូស​បញ្ជាក់ថា ការប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​​គាំទ្រ​និង​លើក​តម្លៃ​ផលិតផលជាតិ​ ផ្សារ​ភ្ជាប់​ជាមួយ​សំណង់​អាកាសយានដ្ឋាន​ជាតិ​ដ៏​ទំនើប​ ដែល​នឹង​ក្លាយ​ជា​មុខមាត់​ជា​មោទនភាព​សម្រាប់​ប្រជាជន​កម្ពុជា​។

ពាក់ព័ន្ធ​ការ​ជ្រើសរើស​ថ្ម​ម៉ាប​​ក្រាល​នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បើតាម​សមាគម​ថ្មអារ​កម្ពុជា​បាន​គូស​បញ្ជាក់ថា​​ គឺ​មាន​ប្រភព​យក​មកពី​ខេត្ត​កំពង់ស្ពឺ​។

អ្នក​ស្រី​ ឡេង ដាវី អនុ​ប្រធាន​សមាគម​ថ្ម​អារ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា នៅតាម​អាកាសយានដ្ឋាន ការ​ជ្រើសរើស​ផលិតផលណាមួយ​ប្រើប្រាស់​​​ត្រូវ​គិតគូរ​ខ្ពស់​ពី​បទដ្ឋានបច្ចេកទេស មិនអាច​ជ្រើសរើសខុសស្តង់ដា​កំណត់នោះទេ​។

បើតាម​អ្នកស្រី ឡេង ដាវី​​ ថ្មម៉ាប​ខេត្តកំពង់ស្ពឺ​មានកម្រិត​ស្តង់ដាទទួលស្គាល់ ទើបក្រុមហ៊ុនអភិវឌ្ឍព្រលាន​​ជ្រើសរើស​យកទៅបំពាក់​នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ​ដែល​​កំពុង​ដំណើរការ​សាងសង់​ គ្រោង​ដាក់​ឲ្យដំណើរការ​នៅអំឡុងខែ​កក្កដា​ខាងមុខនេះ។

អនុ​ប្រធាន​សមាគម​ថ្ម​អារ​កម្ពុជាបានអះអាង​ថា​ តាម​រយៈ​គម្រោង​ថ្នាក់​ជាតិ​ធំៗដូចជា​គម្រោង​អាកាសយានដ្ឋានអន្តរជាតិតេជោ​ ដែលជ្រើសរើស​​​ផលិតផល​ក្នុង​ស្រុក​ ក៏​បានរួមចំណែក​​ជួយ​លើកតម្កើង​​​មុខមាត់​ជាតិ និង​ផ្តល់តម្លៃ​បន្ថែម​សម្រាប់​ជំរុញ​​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ក្នុង​ស្រុក​ឲ្យ​រីកចម្រើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម