Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន សុទ្ធតែអះអាងពីចំណងដ៏រឹងមាំមិនអាចបំបែកបានក្នុងទំនាក់ទំនងយោធាប្រទេសទាំងពីរ

បានផុស

នៅ

បន្ថែមពីការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិន, អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានចេញមកទាត់ចោលដូចគ្នានេះដែរចំពោះការព្យាយាមឆ្កឹះឆ្កៀលក្នុងចេតនាអាក្រក់ទាំងឡាយណាក្នុងទំនាក់ទំនងយោធាកម្ពុជា-ចិន។ ភាគីកម្ពុជា និងចិន សុទ្ធតែអះអាងពីចំណងដ៏រឹងមាំមិនអាចបំបែកបំបាក់បានមិត្តដែកថែបនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងការពារជាតិចិន តាមរយៈអ្នកនាំពាក្យ លោក Wu Qian ប្រកាសបដិសេធចំពោះការលើកឡើងទាំងឡាយណាដែលថា«ទំនាក់ទំនងយោធារវាងប្រទេសកម្ពុជា-ចិន មានភាពរកាំរកូស»។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងអះអាងថា ទំនាក់ទំនងយោធាប្រទេសទាំងពីរកម្ពុជា និងចិន គឺរឹងមាំមិនអាចបំបែកបាន ហើយជាចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម។  

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធភាពរកាំរកូសនៃទំនាក់ទំនងកម្ពុជា-ចិន លោក Wu Qian បញ្ជាក់ថា គឺជាការប្រឌិតទាំងស្រុង ហើយជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូច។

ជុំវិញការប្រកាសរបស់ភាគីចិនដូច្នេះ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយលោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ ចិន ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជា និងចិន។

នាយឧត្តមសេនីយ៍ ឈុំ សុជាត លើកឡើងថា ជាការពិតណាស់ កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានចំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងយោធាកម្ពុជា-ចិនទៀតសោត ក៏កំពុងមានកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។ នេះបើតាមសំណេររបស់លោកនាយឧត្តមសេនីយ៍ លើទំព័រហ្វេសប៊ុកផ្លូវការរបស់លលោក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ។

លោក ឈុំ សុជាត បានគូសរំលេចពីកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកន្លងមក បានបង្កើតឱ្យមានសមយុទ្ធរួមគ្នាជាច្រើនក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាយោធា ដែលក្នុងនោះមានសមយុទ្ធនាគមាស ដែលបានធ្វើឡើង ៦លើកកន្លងមក គឺចាប់តាំងពីឆ្នាំ២០១៦ ហើយកំពុងតែពង្រីកកាន់តែធំឡើងៗ និងសមយុទ្ធសុខាភិបាលយោធារួមគ្នា ឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ជាដើម។

លោក បានបន្តថា កាលពីឆ្នាំ២០២៤ «សមយុទ្ធនាគមាស» ត្រូវបានពង្រីកវិសាលភាពបន្ថែមការហ្វឹកហ្វឺននៅលើគោក ដោយបន្តធ្វើលើទឹកថែមទៀត ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» ហើយសមយុទ្ធនាគមាស ឆ្នាំ២០២៥ ខាងមុខនេះ នឹងធ្វើឡើងកាន់តែធំជាងបណ្តាឆ្នាំមុនៗថែមទៀត ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើននិងទំនើបជាងមុន ដើម្បីឱ្យស្របទៅនឹងទំហំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សង្កត់ធ្ងន់ថា ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-ចិន នឹងបន្តធ្វើឡើងឱ្យកាន់តែស៊ីជម្រៅ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងគោលបានយោបាយសហគមន៍ជោគ​វាសនា​រួម។

លោក បានរម្លឹកពីជំនួបលោក ទុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក្នុងកិច្ចសន្ទនា Shangri-La លើកទី២១ នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៤កន្លងទៅ ជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលកម្ពុជា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ និងបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន។ ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ លោក នាយឧត្តមសេនីយ៍ ទៀ សីហា បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះ ឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ថ្នាក់ដឹកនាំប្រទេសពីរកម្ពុជា-ចិន ពិតជាបានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ន​ នៃទំនាក់ទំនង​ទ្វេភាគី​ ដែលកាន់តែរឹងមាំដូចដែកថែប ដោយមិនមានអ្វីមួយមកបំបែកបំបាក់បានឡើយ ហើយរាល់ការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន នឹងទទួលបរាជ័យស្រុង។ នេះជាការបន្ថែមរបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម