Connect with us

ព័ត៌មានជាតិ

លោក កើត រិទ្ធ៖ មានចៅក្រម និងព្រះរាជអាជ្ញាសរុបចំនួន ២៣នាក់រងពិន័យ

បានផុស

នៅ

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការប្រធានសាលាដំបូងខេត្តតាកែវ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឲ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក កើត រិទ្ធ បានរម្លឹកអំពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សា នៃចៅក្រមលើកទី៣៨ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានចៅក្រម និងព្រះរាជអាជ្ញារងពិន័យសរុបចំនួន ២៣នាក់ ក្នុងនោះចៅក្រម ចំនួន ១៤នាក់ និងព្រះរាជអាជ្ញា ចំនួន ៩នាក់ ហើយការដាក់ពិន័យនាពេលនេះ គឺមានការតឹងរ៉ឹង ដោយមានការស្ដីបន្ទោសផ្ទាល់មាត់ ចំនួន ០៤នាក់, ស្ដីបន្ទោសដោយចុះលិខិតផ្ទាល់ខ្លួនចំនួន ១១នាក់, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្ដិមួយរយៈ ចំនួន ០៣នាក់, ផ្លាស់ដោយបង្ខំ ចំនួន ១នាក់, ផ្លាស់ដោយបង្ខំ និងទទួលការបណ្ដុះបណ្ដាលបន្ថែមចំនួន ០២នាក់, ផ្លាស់ដោយបង្ខំ និងទម្លាក់ឋានៈ ចំនួន ១នាក់ និងព្យួរពីការងារមិនឱ្យមានបៀវត្សរយៈពេល ៦ខែ ចំនួន ១នាក់។

សូមបញ្ជាក់ថា លោក ធាម ច័ន្ទពិសិដ្ឋ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួសលោកស្រី ពេជ ម៉ារ៉ែន  ដែលត្រូវបានផ្ទេរទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម