Connect with us

ព័ត៌មានជាតិ

ព្រះតេជគុណ គូ សុភាព បិណ្ឌបាតរៀបចំតម្កល់ព្រះពុទ្ធរូបនៅអាកាសយានដ្ឋានថ្មី ដើម្បីសិរីសួស្ដី និងឱ្យសមជាប្រទេសកាន់ព្រះពុទ្ធសាសនា

បានផុស

នៅ

តាមរយៈទំព័រហ្វេសប៊ុក ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព នាថ្ងៃទី២៨ ខែកុម្ភៈ នេះ បានបិណ្ឌបាតរៀបចំតម្កល់ព្រះពុទ្ធរូប១អង្គ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីផ្ដល់សិរីសួស្ដី និងឱ្យសមជាប្រទេសដែលកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ព្រះតេជគុណ គូ សុភាព បិណ្ឌបាតដូច្នេះ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចការសាងសង់បានជាង៩៤% គ្រោងនឹងដាក់ឱ្យដំណើរនៅខែកក្កដា ឆ្នាំ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការដូច្នេះ៖« អាត្មាសូមចម្រើនពរ សុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចបវរធិបតី មេត្តាពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប ១អង្គ នៅក្នុងព្រលានយន្ដហោះថ្មី ដើម្បីជាសិរីសួស្ដី និងសក្ដិសមជាប្រទេសដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ »។

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់នូវរូបចម្លាក់មួយចំនួនង្កប់ដោយ«រចនាបទខ្មែរ» ដូចជារូបចម្លាក់អប្សរា និងព្រហ្មមុខបួនជាដើម។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅភាគខាងត្បូងរាជធានី មានចម្ងាយ១៩គីឡូម៉ែត្រ។ អាកាសយានដ្ឋាននេះ  ត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F  ដែលមានសមត្ថភាពទទួលការហោះហើរពីឆ្ងាយឆ្លងទ្វីប អនុញ្ញាតប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបានដោយសុវត្ថិភាព។

គួរឱ្យដឹងដែរថា ជុំវិញការដាក់រូបសំណាកនៅអាកាសយានដ្ឋាននេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ បានដាក់តម្កល់នូវរូបសំណាកព្រហ្មមុខ៤ ពណ៌មាសឆ្អិនឆ្អៅ កម្ពស់ ៧ម៉ែត្រ និងទម្ងន់ ៦តោន ដែលសាងសង់តាមរចនាបថខ្មែរបុរាណ។

គួរឱ្យបន្តិចថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ, លោក​ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង​នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានបង្ហើបពីផែនការ​ក្នុង​ការ​នាំ​​យក​គំរូ​ភូមិ​វប្បធម៌​នៅ​ខេត្ត​សៀមរាប មក​រៀបចំ​នៅ​ក្នុង​អាកាសយានដ្ឋានលំដាប់​អន្តរជាតិ​មួយនេះ។  តាមលោក​ឧកញ៉ា ឆារស៍ វ៉ាន់  ការនាំយក​​គំរូ​ភូមិ​វប្បធម៌នៅ​ខេត្ត​សៀមរាប​មក​រៀបចំ​​នៅ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គឺ​ក្នុង​គោលដៅ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ និង​លើក​តម្លៃ​នៃ​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ជាតិ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម