Connect with us

ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយឥតសំណងអគារសិក្សា ៣ខ្នង ដល់សាលារៀន៣ សម្រាប់អប់រំកុមារក្នុងខេត្តព្រះវិហារ

បានផុស

នៅ

ជប៉ុន បានផ្តល់ជំនួយឥតសំណងមកកម្ពុជា តាមរយៈការសាងសង់អគារចំនួន៣ខ្នង ដល់សាលាមត្តេយ្យសិក្សា២ និងបឋមសិក្សា ១នៅស្រុកជាំក្សាន្ត និងស្រុកសង្គមថ្មី ក្នុងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥​ នៅស្ថានទូតជប៉ុន​ មានពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងដោយអង្គការក្រៅរដ្ឋាភិបាលជប៉ុនលេីគម្រោងចំនួន២​ ក្នុងនោះមានគម្រោងអប់រំស្តីពី “ការធ្វេីឱ្យប្រសេីរឡេីងនូវលទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូចនៅក្នុងសាលាមត្តេយ្យសាធារណៈក្នុងខេត្តព្រះវិហារ​” ដែលចុះហត្ថលេខាដោយ​ ឯកអគ្គរាជទូតជប៉ុន​ ប្រចាំនៅកម្ពុជា​ លោក​ អ៊ូអិណុ ជាមួយតំណាងអង្គការសន្តិស្ម័គ្រចិត្ត (SVA)។

ជាមួយគ្នានេះ នៅថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ អង្គការសន្តិស្ម័គ្រចិត្ត​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមន្ទីរអប់រំ យុវជន​ និងកីឡា​ខេត្តព្រះវិហារ​ ស្តីពីការសាងសង់អគារសិក្សាចំនួន៣ខ្នង សម្រាប់ការអប់រំកុមារតូចនៅស្រុកជាំក្សាន្ត​ និងស្រុកសង្គមថ្មី។​ ក្នុងនោះ សាលាមត្តេយ្យសិក្សាស្រអែម និងសាលាបឋមសិក្សាត្មាតប៉ើយ ក្នុងស្រុកជាំក្សាន្ត ទទួលបានអគារម្នាក់១ខ្នង។​ ចំណែក សាលាមត្តេយ្យសិក្សាចំរើន ទទួលបានអគារ១ខ្នង ស្ថិតក្នុងស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ។

តាមរយៈជំនួយឥតសំណងនេះ ឯកអគ្គរាជទូតជប៉ុន​ ប្រចាំនៅកម្ពុជា​ សង្ឃឹមថា ជំនួយនេះនឹងជួយលើកកម្ពស់សុវត្ថិភាពប្រជាជន ក៏ដូចជាគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម