ព័ត៌មានជាតិ
សម្ដេចធិបតីលើកឡើងពីគោលបំណងចង់ឱ្យមានទឹកគ្រប់គ្រាន់គ្រប់រដូវកាល
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុងហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-Water) ពីបំណងរបស់រដ្ឋាភិបាលចង់ឱ្យមានធនធានទឹកគ្រប់គ្រាន់ទាំងរដូវប្រាំង និងវស្សា សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងជំនួបជាមួយនាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC)លោក Yun Seogdae នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។

សម្ដេចបានលើកឡើងពីបំណងរបស់រដ្ឋាភិបាលដែល ចង់ឱ្យមានធនធានទឹកគ្រប់គ្រាន់ទាំងរដូវប្រាំង និងវស្សា សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង។
លោក Yun Seogdae បានលើកឡើងថាការចូលរួមក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជាគឺជាគោលបំណងរបស់ក្រុមហ៊ុនលោកមកកម្ពុជាស្វែងរកឱកាសវិនិយោគនាពេលនេះ ខណៈកន្លងទៅក៏មានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

គួរឱ្យដឹងថាថ្មីៗនេះ រដ្ឋបាលរាជធានីខេត្តជាបន្តបន្ទាប់បានបង្កើតគណៈកម្មការគ្រប់គ្រងស្ទឹង ព្រែក អូ ប្រឡាយ បឹងបួរ និងអាងទឹកនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន ការបង្កើតនេះគឺឆ្លើយតបតាមអនុក្រឹត្យនៃការបង្កើតគណៈកម្មាជាតិគ្រប់គ្រងអាងទន្លេ ដែលមានតួនាទីក្នុងការធ្វើការអន្តរវិស័យដើម្បីគ្រប់គ្រងធនធានទឹក ទប់ស្កាត់ការរំលោភបំពានស្ទឹង បឹង អូ ប្រឡាយជាដើម្បី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ