ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ដល់អំណោយជាគ្រឿង ឧបភោគ-បរិភោគ និងថវិកា ជូនជនរងគ្រោះដោយអគ្គិភ័យ
អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបាន លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនក្មួយៗ ចំនួន ០៦ នាក់ ដែលជាសមាជិកាសកម្មរបស់សាខារាជធានីភ្នំពេញដែលទទួលរងគ្រោះដោយអគ្គិភ័យនាពេលកន្លងមក នៅភូមិព្រែកទាល់ ១ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ លោកស្រី ដោ សម្ផស្ស មានប្រសាសន៍ថា លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ជានិច្ចកាល លោកទាំងពីរ តែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់សមាជិកាសកម្ម។

ជាក់ស្ដែងនៅពេលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជូនក្មួយៗ ទាំង ០៦ នាក់ ជាសមាជិកាសកម្មរបស់សាខារាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករចំនួន ២៥ គ.ក្រ ត្រីខ ០១ យួរ មី ០១ កេសតូច តង់ ០១ ផ្ទាំង ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ និងថវិកាចំនួន ២០ ម៉ឺនរៀល ព្រមទាំងសម្លៀកបំពាក់មួយចំនួនដែលបានមកពីកម្មវិធី “ចាស់អ្នក ថ្មីខ្ញុំ” ផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ