Connect with us

ព័ត៌មានជាតិ

និស្សិតជាង ៨ ៦០០ នាក់ បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% ក្នុងឆ្នាំសិក្សា ២០២៤-២០២៥

បានផុស

នៅ

នៅ​ក្នុង​ឆ្នាំ​សិក្សា ​២០២៤-២០២៥​ នេះ​ ក្រសួង​អប់រំ យុវជន និង​កីឡា​ បានផ្តល​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​សិក្សា ១០០% ជូន​ដល់​និស្សិត​ជាង ៨ ៦០០ នាក់ បាន​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន ៤២ ​ក្នុងចំណោម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ ​និង​ឯកជន​ជាង​ ១៩០ ​កន្លែង នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២៣-២០២៤ និង​ទិសដៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ថ្មីៗ នេះ លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ នេះ មាន​និស្សិត​ចំនួន ៨ ៦២១ នាក់ បាន​ទទួល​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​សិក្សា ១០០% នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន ៤២ ក្នុង​ចំណោម​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ ៧៩ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន ១១៥។ ក្នុង​នោះ និស្សិត​ក្រីក្រ​ចំនួន ១ ៥១៩ នាក់ និង​និស្សិត​ពិការ​ភាព​មិន​កំណត់​ចំនួន អាស្រ័យ​តាម​ចំនួន និង​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយមាន​សិទ្ធិ​ទទួល​បាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ក្នុង​ឆ្នាំ ២០២៤ ក្រសួង​អប់រំ បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ សិស្ស​ពូកែ និង​សិស្ស​មាន​ពិការភាព ចាប់ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​មធ្យមសិក្សា​ប្រមាណ​ចំនួន ២៦៣ ៥១៧ នាក់ ក្នុង​នោះ នៅ​បឋមសិក្សា​ចំនួន ១៤៨ ៩០១ នាក់ មធ្យមសិក្សា​បឋមភូមិ​ចំនួន ១០២ ៣៥៩ នាក់ មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ១១ ១៦៧ នាក់ និង​នៅ​កម្រិត​អប់រំ​ពិសេស​ចំនួន ១ ០៩០ នាក់។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​នេះ មាន​គោល​បំណង​ដើម្បី​រួមចំណែក​បង្កើន​វត្តមាន​ការសិក្សា កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​របស់​សិស្ស បង្កើន​អត្រា​បញ្ចប់​ការ​សិក្សា​យ៉ាងហោចណាស់​នៅ​កម្រិត​អប់រំ​មូលដ្ឋាន តាមរយៈ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ដើម្បី​រក្សា​ភាព​គង់វង្ស​ក្នុង​ការ​សិក្សា​របស់​សិស្ស​ក្រីក្រ​នៅ​សាលារៀន កុមារ​ងាយ​រងគ្រោះ និង​បាត់បង់​ឱកាស​ឱ្យ​ទទួល​បាន​ការ​សិក្សា​ប្រកបដោយ​សមធម៌។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្រៅពី​កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ ក្រសួង បាន​ផ្តល់​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន មាន​គោលបំណង​ផ្សារភ្ជាប់​ការ​ផ្តល់​អាហារ​តាម​សាលារៀន​ទៅ​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ការ​ទទួល​ទាន​អាហារ​មាន​ជីវជាតិ​សុខុមាលភាព​កុមារ និង​ការ​អភិវឌ្ឍ​ជនបទ​ផ្តោត​សំខាន់​លើ​សសរស្ដម្ភ​បួន ការអប់រំ សុខភាព និង​អាហារូបត្ថម្ភ វិស័យ​កសិកម្ម កិច្ច​គាំពារ​សង្គម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យ ៖ ករណីនាយទាហានឈ្មោះ ម៉ី តារា នេះ ជារឿងចាស់ទេ ប៉ុន្តែសម រង្ស៊ី បាន​យក​មក​បង្ហោះ​ជា​ថ្មី ដើម្បី​បំភាន់​មតិ​សាធារណជន

ព័ត៌មានជាតិ១ ម៉ោង មុន

និស្សិតជាង ៨ ៦០០ នាក់ បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% ក្នុងឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនជាតិឥណ្ឌាចំនួន​៥២៦នាក់ដែលធ្វើការឲ្យCall- Center នៅមីយ៉ាន់ម៉ា​នឹងបញ្ជូន​ទៅស្រុកវិញ​

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត

សេដ្ឋកិច្ច១ ម៉ោង មុន

ទិន្នផលត្រឡាចរបស់កសិករឆ្នាំនេះ ទទួលបានផលល្អ និងមានទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម