ព័ត៌មានជាតិ
រដ្ឋបាលរាជធានី កែសម្រួលខ្សែរត់រថយន្តក្រុងទី១០ និងបន្ថែមម៉ោងប្រតិបត្តិការ ដើម្បីគាំទ្រគម្រោងផ្លូវថ្មើរជើង (Walk Street)
ក្នុងគោលដៅបង្កើន ប្រសិទ្ធភាពនៃការផ្តល់សេវា ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ក្រុមការងារបច្ចេកទេសចុះសិក្សា ដោយសម្រេច កែសម្រួលតម្រាយខ្សែរត់ខ្សែទី១០ និងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ឱ្យមានដំណើរការរហូតដល់ម៉ោង ១១:០០នាទីយប់។

តាមសេចក្តីជូនដំណឹងស្តីពីការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១០ និងការបន្ថែមម៉ោងប្រតិបត្តិការ សេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការកែសម្រួលតម្រាយ ខ្សែរត់ និងការបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ខ្សែទី២A, ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍។
ក្នុងនោះ រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងគួរឱ្យកត់សម្គាល់។
យ៉ាងណាមិញ ផ្អែកលើលក្ខខណ្ឌបច្ចេកទេស និងដោយមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ក្រុមការងារបច្ចេកទេសចុះសិក្សា ដោយសម្រេច កែសម្រួលតម្រាយខ្សែរត់ខ្សែទី១០ និងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ឱ្យមានដំណើរការរហូតដល់ម៉ោង ១១:០០នាទីយប់ ក្នុងគោលដៅបង្កើន ប្រសិទ្ធភាពនៃការផ្តល់សេវា ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ ក៏ដូចជារួមចំណែក ដល់ការជំរុញការផ្តល់សេវាឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដោយធ្វើការកែសម្រួល ដូចខាងក្រោម៖
ខ្សែទី១០៖ ចែកជា ០២គោលដៅ។ គោលដៅទី១ ចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ និង គោលដៅទី២ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង ដែលធ្វើដំណើរកាត់តាមផ្លូវជាតិ លេខ១ ចូលតំបន់បុរីប៉េងហួតបឹងស្លោ បត់តាមវិថីរ៉ូសាតូ ដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង (សាខាវាលស្បូវ) បន្តដំណើរតាមវិថីក្លាស្ទ័រចូលតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា ឆ្លងកាត់តាមស្ពាន កោះនរា ហើយកាត់តំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ឆ្លងកាត់ស្ពាននាគភ្លោះ ក្រសួងបរិស្ថាន បន្ទាប់មក បត់ឆ្វេងកាត់តាមក្រោយផ្សារទំនើបអ៊ីអនភ្នំពេញ បត់ស្តាំតាមវិថីកោះពេជ្រ បត់ស្តាំតាមមហាវិថី សម្តេចសុធារស កាត់តាមវិថីឧកញ៉ាឈុន តាមវិថីព្រះអង្គយុគន្ធរ (១៩) បត់ស្តាំតាមផ្លូវ១៧២ វិថីព្រះអង្គអេង (ផ្លូវ១៣) វិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ផ្លូវ១០៨) វិថីព្រះអង្គយុគន្ធរ (១៩) រមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំ តាមផ្លូវលេខ៤៧ រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។
កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង (Walk Street): BOG (ខាងក្រោយផ្សាររាត្រី), B០៦ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១១០), B០៧ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), BO៩ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវលេខ១៤០), B១០ (ចំណតសារមន្ទីរព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១១ (ចំណតផ្សារកណ្តាល ផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤), B១២ (ចំណតផ្សារចាស់ លើ ផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), B១៤ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវ១៤០), B១៦ (ខាងក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤), B២៧ (ផ្សារផេនសល), B២៨ (ផ្សារផេនសល), B២៩ (សួនវត្តបទុមវតី), B៣០ (សួនវត្តបទុមវតី), B៣១ (មន្ទីរពេទ្យ គន្ធបុប្ផាទី២), B៣២ (មន្ទីរពេទ្យគន្ធបុប្ផាទី២), B៣៣ (ក្រោយអនុវិទ្យាល័យចតុមុខ), B៣៤ (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ), B៣៥ (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)៕
ដោយ ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត