ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អាជ្ញាធរគ្រឿងញៀន ត្រៀមខ្លួនអន្តរាគមន៍ភ្លាមៗ ដើម្បីសម្រេចគោលដៅប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ មានប្រសាសន៍បែបនេះនៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមជាវាគ្មិននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែកុម្ភៈ “ការឆ្លើយតបនឹងមេរោគអេដស៍ក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន” នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីគ្រប់សមាសភាពក្រុមប្រឹក្សាបច្ចេកទេសទាំងថ្នាក់ជាតិនិងក្រោមជាតិព្រមទាំងអង្គការដៃគូ ដែលជាកិច្ចប្រជុំលក្ខណៈកូនកាត់ផ្ទាល់និងពីចម្ងាយ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា បន្ទាប់មានការឆ្លងរាលដាលជំងឺអេដស៍ចូលដល់កម្ពុជា ហើយរកឃើញថា អ្នកប្រើគ្រឿងញៀន ដោយចាក់អាចនាំឱ្យមានការឆ្លងរាលដាលជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលយកការស្នើសុំពីដៃគូ ពិសេស UNODC, WHO និង UNAIDS ដើម្បីអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ ដែលក្នុងនោះមានកម្មវិធីម្ជុលសីរាំងស្អាត និងកម្មវិធីព្យាបាលជំនួស ដោយមេតាដូន។

ក្រោយទទួលបានលទ្ធផលការសិក្សាពីក្រសួងសុខាភិបាលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឯកភាពនិងដាក់ឱ្យអនុវត្តកម្មវិធីទាំងនេះក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអេដស៍ បន្តរហូតមកដល់សព្វថ្ងៃបើតាមលទ្ធផលការប៉ាន់ប្រមាណក្នុងឆ្នាំ២០១៧បង្ហាញថា មានអាត្រាឆ្លង ១៥,២% ក្នុងចំណោមចាក់គ្រឿងញៀន និង ៥,៧% ក្នុងចំណោមអ្នកមិនចាក់ ចំណែកការប៉ាន់ប្រមាណក្នុងឆ្នាំ២០២៤ (មិនទាន់ជាផ្លូវការ) ១០% ក្នុងចំណោមអ្នកចាក់ និង ៦% ក្នុងចំណោមអ្នកមិនចាក់។

ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តគាំទ្រ និងជួយសម្របសម្រួលដល់ការអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ ការបង្ការការឆ្លងមេរោគអេដស៍ក្នុងចំណោមទាំងអ្នកចាក់និងអ្នកមិនចាក់ព្រមទាំងត្រៀមផ្តល់ការសម្របសម្រួល និងកិច្ចអន្តរាគមន៍ដើម្បីឈានទៅសម្រេចគោលដៅ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញ និងលើកឡើងពីអត្ថប្រយោជន៍ App NoDrug និងបានសំណូមពរឱ្យមានការចូលរួមប្រើប្រាស់ទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ជាការងារអាទិភាពដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាមួយគ្នានេះ លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១ ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់ ក្នុងមួយថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់ក្នុងមួយឆ្នាំ, ទី២ កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់ក្នុងមួយឆ្នាំ, និងទី៣ លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ ហើយសូមរំលឹកឡើងវិញពីការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីការរកឃើញមេរោគអេដស៍ជាលើកដំបូងនៅប្រទេសកម្ពុជានាឆ្នាំ១៩៩១ ទាំងលើផ្នែកបង្ការ ការព្យាបាល និងគាំទ្រ រហូតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨ ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតនិងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាព រួមជាមួយការអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី