Connect with us

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា ប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងរៀបចំអាហារ ផ្តល់អំណោយដល់ពលរដ្ឋ៣៧០គ្រួសារ នៅព្រះវិហារ

បានផុស

នៅ

នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូតទស្សន៍បាយ័ន បានដឹកក្រុមការងារអញ្ជើញនាំយកទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ៣៧០គ្រួសារ ដែលប្រារព្ធធ្វើឡើងនៅវត្តព្រះព្រហ្មវិហារតេជោជប់រង្សីសរារាម ស្ថិតនៅក្នងឃុំ កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះក៏បានការអញ្ជើញចូលរួមពី អភិបាលខេត្តព្រះវិហារ និងអាជ្ញាធរស្រុកជាំក្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តទាំង៦ដែលទទួលបានទេយ្យវត្ថុមាន៖ វត្តព្រះពុទ្ធឆព័ន្ធរង្សីរស្មី៦ពណ៌ ,វត្តសាមគ្គីមុន្នីចារម ហៅវត្តចា,វត្តគិរីសារវ័នខេមរតេជោ ហៅវត្តកងពលលេខ៨,វត្តព្រះព្រហ្មវិហារតេជោជប់រង្សីសរារាម,វត្តស្រអែមរតនារាម ហៅវត្តស្រអែម និងវត្តចន្ទិការាម ហៅវត្តកន្ទួត។

លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេន និងជូនដល់លោកយាយ លោកតា ប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមនាថ្ងៃនេះ។

លោកជំទាវក៏បានរៀបចំអាហារសាមគ្គីមួយពេលជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារផងដែរ ដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកា។ លោកជំទាវក៏បានចែកជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានជាកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖១-អង្ករ១តោន, ២-ត្រីខចំនួន១កេស មាន១០យួរ,៣-មីចំនួន៥កេសធំ(៣០កេសតូច),៤- ត្រីងៀតចំនួន ១០ គីឡូ,៥- សាច់ក្រកចំនួន១០ គីឡូ,៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ,៧- ទឹកដោះគោខាប់ ចំនួន២កេស,៨- កាហ្វេ ចំនួន៥កញ្ចប់ធំ,៩- តែចំនួន២គីឡូក្រាម,១០- ស្ករសចំនួន១បេ,១១- អំបិលចំនួន១បេ,១២- ទឹកត្រីចំនួន៥យួ,១៣-ទឹកស៊ីអុីវចំនួន៥យួរ,

១៤- ទឹកម្ទេស ចំនួន៥យួរ,១៥-ទឹកសៀង ចំនួន៥យួរ,១៦- សាប៊ូដុំ ចំនួន៣០ដុំតូច,១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត,១៨- ប្រេងកូឡា ចំនួន៥ដុំ,១៩- ប្រេងខ្យល់ ចំនួន៥ដុំ,២០- ស្លាដក់៤១និង២១-បច្ច័យសម្រាប់វត្ត ២លានរៀល។

សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖១-អង្ករ២៥គីឡូក្រាម,២-ត្រីខ១យួរ, ៣-ទឹកដោះគោ៤កំប៉ុង,៤-ទឹកត្រី១យួរ,៥-ទឹកស៊ីអ៊ីវ១យួរ,៦-ស្ករស១គីឡូក្រាម,៧-ស្បែកជើង១គូ,៨-ក្រមា១, ៩-សារុង១,

១០-ប្រេងកូឡា១ដប,១១-ប្រេងខ្យល់១ដប,១២-សាប៊ូ១ដុំ,១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត និង១៤-ថវិកាចំនួន២ម៉ឺនរៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម