ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប ស្នើសមត្ថកិច្ចចាត់វិធានការបន្ទាន់ លើអាខោនហ្វេសបុកក្លែងបន្លំឈ្មោះអភិបាលខេត្ត
នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តកែបឲ្យដឹងថា ករណីមានអាខោនហ្វេសបុកឈ្មោះ “Jee Mey” បានបង្ហោះជាសាធារណថា ”នៅមានមនុស្សប៉ុន្មាននាក់ទៀតដល់ថ្នាក់ ធ្វើដល់អភិបាលខេត្តកែប ហើយនៅតែល្មោភស្រីមិនឈប់សោះ នៅមុខមនុស្សច្រើនធ្វើចរិតសុភាពរាបសារណាស់” គឺជាព័ត៌មានក្លែងក្លាយទេ ព្រោះមានជនអនាមិកបង្កើតឈ្មោះ”សោម ពិសិដ្ឋ” ក្លែងក្លាយ ឆាតទៅទំនាក់ទំនងជាមួយម្ចាស់ករណីខាងលើ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកែបបាននឹងកំពុងយកចិត្តទុកដាក់ចុះពិនិត្យដោះស្រាយបញ្ហានិងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋានយ៉ាងសកម្ម។ ដោយឡែកអាខោនហ្វេសបុករបស់ឈ្មោះ “សោម ពិសិដ្ឋ” ដែលបានឆាតទៅទំនាក់ទំនងជាមួយអាខោនហ្វេសបុកឈ្មោះ “Jee Mey” សុំធ្វើជាប្រពន្ធចុងនោះ គឺមិនមែនជារបស់លោកទេ ជាអាខោនហ្វេសបុកក្លែងក្លាយទេ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តទៀតថា រដ្ឋបាលខេត្តកែបសូមសំណូមពរសារព័ត៌មានជាតិ និងអន្តរជាតិ កែតម្រូវព័ត៌មានរបស់ខ្លួនជាបន្ទាន់ ជាពិសេសគណនីហ្វេសបុកឈ្មោះ “Jee Mey” និងសំណូមពរឲ្យសមត្ថកិច្ចស្វែងរកជនដែលបង្កើតព័ត៌មានក្លែងក្លាយ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ