ព័ត៌មានជាតិ
ផ្ទុះកូវីដធ្ងន់ធ្ងរជាថ្មីនៅខេត្តព្រះសីហនុ ២៤ ម៉ោង រកឃើញអ្នកឆ្លង ៣២ នាក់
ក្រោយស្ថានការធូរស្រាលជាច្រើនសប្តាហ៍ ខេត្តព្រះសីហនុបានផ្ទុះករណីឆ្លងថ្មីដ៏ធ្ងន់ធ្ងរឡើងវិញ ត្រឹម ២៤ ម៉ោង រកឃើញអ្នកឆ្លងកូវីដ ៣២ នាក់។
អ្នកឆ្លងថ្មីទាំង ៣២ នាក់ ដែលរកឃើញនៅខេត្តព្រះសីហនុ មានចិន ៤ នាក់ និងខ្មែរ ២៨ នាក់។
ខេត្តព្រះសីហនុ ដែលចំណុចផ្ទុះកូវីដធំបំផុតបន្ទាប់ពីរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ តែចាប់តាំងពីរដ្ឋបាលខេត្តរឹតបន្តឹងការចេញចូល និងកន្លែងធ្វើចត្តាឡីស័ក និងស្រាវជ្រាវទីតាំងដែលប៉ះពាល់ ស្ថានភាពអ្នកឆ្លងថ្មីហាក់មានការថមថយអាចគ្រប់គ្រងបាន ដោយមានអត្រាអ្នកឆ្លងថ្មីទាបបំផុតជារៀងរាល់ថ្ងៃ។
អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសបិទខេត្តមិនឲ្យមានការចរាចរណ៍ចេញចូលចាប់ពីថ្ងៃ ០៤ មីនា ២០២១ លើកលែងតែរថយន្តដឹកទំនិញដែលអនុញ្ញាតិឲ្យចេញចូលបាន តែមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត។
ការរកឃើញចំនួនអ្នកឆ្លងថ្មី ៣២ នាក់ទៀតនេះ ធ្វើឲ្យខេត្តទេសចរណ៍និងពាណិជ្ជកម្មដ៏ធំនេះ កើនចំនួនអ្នកកំពុងសម្រាកព្យាបាលដល់ ៧០ នាក់៕
្្្









-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ