ព័ត៌មានជាតិ
តម្លៃទឹកស្អាត នៅឃុំចុងផ្លាស់ ស្រុកកែវសីមា មិនទាន់ថយចុះ ខណៈមន្រ្តីជំនាញប្រាប់ថា នឹងព្យាយាមចរចាបញ្ចុះតម្លៃ
តម្លៃទឹកស្អាត នៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមាមិនទាន់ថមថយតម្លៃក្រោម ៧ពាន់រៀល ក្នុងមួយម៉ែត្រគូប នៅឡើយទេតាមកាស្នើសុំរបស់ពលរដ្ឋ ខណៈមន្រ្តីជំនាញប្រាប់ថា នឹងព្យាយាមចរចាបញ្ចុះតម្លៃនៅពេលខាងមុខ។

ជាទូទៅ តម្លៃទឹកស្អាតរបស់រដ្ឋ នៅក្នុងខេត្តមណ្ឌលគិរី ជាមធ្យមត្រឹមតែ ២០០០រៀល ក្នុងមួយម៉ែត្រគូប ឬលើសបន្តិចបន្តួចតែប៉ុណ្ណោះ អាស្រ័យទៅតាមតំបន់មួយចំនួន ទោះបីប្រជាពលរដ្ឋមានជីវភាពធម្មតា ឬរកប្រាក់ចំណូលបានតិចយ៉ាងណាក៏ដោយ ក៏នៅតែមានលទ្ធភាពបង់ប្រាក់ថ្លៃទឹកស្អាតបាន។ ប៉ុន្តែ តម្លៃទឹកស្អាតនៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមាវិញ គឺមានតម្លៃដល់ទៅ ៧០០០រៀលក្នុងមួយម៉ែត្រគូប ដែលធ្វើឱ្យពួកគាត់មានកាចំណាយកាន់តែច្រើ មួយកម្រឹតបន្ថែមទៀតឱ្យតែរដូវប្រាំងធ្លាក់ចូលមកដល់ ហើយពួកគេនាំគ្នាអំពាវនាវដល់អាជ្ញាធរជួយសម្រួលជាមួយម្ចាស់អាជីវកម្ម ដើម្បីបញ្ចុះតម្លៃតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ជុំវិញកង្វល់ពលរដ្ឋ ជួបវិបត្តិតម្លៃទឹកស្អាតខាងលើ លោក សារុន សិត្យា អនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្តន៍ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ ថា ពាក់ពន័្ធក្រុមមហ៊ុនអាជីវកម្មទឹកស្អាតទាំងអស់ក្នុងខេត្តមណ្ឌលគិរី គឺត្រូវសុំអាជ្ញាប័ណ្ណចេញដោយក្រសួងឧស្សាហកម្ម សិប្បកម្មវិទ្យាសាស្ត្រ និងនវានុវត្តន៍ ទើបអាចធ្វើអាជីវកម្មបាន ហើយតម្លៃ គឺឋិតនៅក្រោម ក្រសួងជាអ្នកកំណត់។ ដោយឡែកពាក់ព័ន្ធនឹងក្រុមហ៊ុនឯកជន ឈ្មោះ ឆាន់ ទៀង ដែលមានទីតាំងនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺជាក្រុមហ៊ុនបណ្ដាញទឹកស្អាតឯកជនលក្ខណៈគ្រួសារមិនថិតនៅក្រោមច្បាប់នោះទេ។

លោកបន្តថា ក្រុមហ៊ុនឯកជនទឹកស្អាតមួយនេះ ក៏មិនធ្លាប់មានអាជ្ញាប័ណ្ណចេញដោយក្រសួងនោះដែរ ដូច្នេះក្នុងនាមមន្រ្តីរមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្តន៍ខេត្តមណ្ឌលគិរី គឺគ្មានសិទ្ធកំណត់តម្លៃនៅតំបន់នោះឡើយ។ លោកថា បណ្តាញទឹកស្អាតមួយនោះ កាលគ្រាមុន គឺទាញទុយោដើដាក់ផ្ទះប៉ុណ្ណោះ គឺមួយពុយស្មើ ២០០លីត្រតម្លៃ ៥០០០រៀល ហើយសរុប ៥ពុយស្មើ ១ម៉ែត្រគូប គឺតម្លៃ ២៥០០០រៀលឯណោះ។ ប៉ុន្តែតាំងពីទឹកស្អាតលក្ខណៈគ្រួសារមួយនេះបង្កើតឡើង តរបណ្តាញទុយោតាមផ្ទះដាក់នាឡិកាគីឡូ អស់រយៈពេលជាង ៧ឆ្នាំមកតម្លៃទឹកស្អាតមកដល់ពេលបច្ចុប្បន្ននេះក្នុង ១ម៉ែត្រគូប ត្រឹមតែ ៧០០០រៀលប៉ុណ្ណោះ។
អនុប្រធានមន្ទីររូបនេះ បញ្ជាក់ថា ក្នុងនាមមន្ទីរជំនាញមិនមែនមិនខ្វល់ពីកង្វល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ នៅពេលខាងមុខ ជំនាញនឹងព្យាយាមសម្របសម្រួលជាមួយក្រុមហ៊ុនទឹកស្អាតមួយនេះដើម្បីចរចាបញ្ចុះតម្លៃណាមួយដែលក្រុមហ៊ុនអាចធ្វើទៅបានផងដែរ។ បន្ថែមពីនេះ បើប្រជាពលរដ្ឋរស់នៅតំបន់ទីនោះដែលសព្វថ្ងៃដែលប្រាស់បណ្តាញទឹកស្អាត គិតថាលែងមានលទ្ធភាពបង់ថ្លៃប្រើប្រាស់ទឹកមួយនេះហើយ គឺអាចផ្អាកប្រើបណ្តោះអាសន្នសិនចុះ ពីព្រោះឯកជនទឹកស្អាតមួយនេះ មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបានជំរុញណែនាំឱ្យទៅដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណពីក្រសួងដើម្បីធ្វើអាជីវកម្មស្របច្បាប់រួចរាល់ហើយ។ បើសិនជានៅពេលខាងមុខ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្ត អនុញាតឱ្យក្រុមហ៊ុនទឹកស្អាតនេះធ្វើអាជីវកម្មស្របច្បាប់ នោះតម្លៃទឹកស្អាត នឹងកំណត់ដោយក្រសួង គឺមិនលើសពី ៣០០០រៀលនោះទេ៕


អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ