ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០២៤ ក្រសួងការងារ ចុះបញ្ជីអង្គការវិជ្ជាជីវៈកើនឡើងជាង ៦ ៥០០ នៅទូទាំងប្រទេស
គិតត្រឹមឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈកើនឡើងដល់ជាង ៦ ៥០០ នៅទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់ និងការពារសិទ្ធិសេរីភាពដល់កម្មករ-និយោជិត នៅតាមរោងចក្រសហគ្រាសនានាកាន់តែប្រសើរ។

ថ្លៃងបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២៨ កុម្ភៈ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ និងបើកទូលាយអនុលោមតាមច្បាប់ស្តីពីសហជីព និងបទដ្ឋានការងារអន្តរជាតិ ជាពិសេស អនុលោមតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ក្នុងនោះ ឆ្នាំ ២០២៤ ក្រសួងបានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ២៣៩ ជាសហជីពមូលដ្ឋាន ដែលធ្វើឱ្យអង្គការវិជ្ជាជីវៈបានកើនឡើងពី ៦ ២៧២ នៅឆ្នាំ ២០២៣ មកដល់ ៦ ៥១១ នៅឆ្នាំ ២០២៤ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៦ ១៧៧ និងសមាគមនិយោជកមានចំនួន ១២។

លោករដ្ឋមន្ត្រី បានបន្តថា ការចុះបញ្ជីទទួលស្គាល់សហជីពកើនឡើងនេះបានធ្វើឱ្យចំនួនវិវាទការងាររួម និងកូដកម្ម-បាតុកម្ម ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលបណ្តាលមកពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្ដីពីសហជីព និងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារកាន់តែល្អប្រសើរ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងការងារបានពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងាររួម ទាំងកម្រិតមន្ត្រីផ្សះផ្សា និងក្រុមប្រឹក្សាអាជ្ញាកណ្តាលមានកើនដល់អត្រាប្រមាណ ៨៧,៣២% ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងប្រសិទ្ធភាព នៃយន្តការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ ព្រមទាំងសមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ និងបានអន្តរាគមន៍ដោះស្រាយបញ្ហាកូដកម្មសរុបចំនួន ១២៣ ករណី និងបានធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាបាតុកម្មចំនួន ៥ ករណី៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ