Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប៖ ការបណ្តុះបណ្តាលលើវិស័យទេសចរណ៍ជាការបង្កើតឱកាសការងារដល់យុវជន

បានផុស

នៅ

អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ ក៏ជាការរៀបចំផ្ទះយើងឲ្យបានស្អាត ដើម្បីទទួលភ្ញៀវ ក៏ដូចជាការបង្កើតឱកាសការងារដល់យុជនដែលមានជំនាញពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចំនួន២០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាល រយៈពេល៨ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ ខេត្តសៀមរាប ទទួលបានអ្នកទេសចរបរទេសប្រមាណជា១លាន២ម៉ឺននាក់ ដែលចំនួននេះ មានការកើនឡើងប្រមាណជា២៨ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០២៣កន្លងទៅ។

លោកបន្តថា តាមពិតយើងមានផែនការទាក់ទាញអ្នកទេសចរបរទេសឲ្យមកកម្សាន្តនៅខេត្តសៀមរាប ឲ្យបាន១២សែននាក់ ។  លោក ង៉ូវ សេងកាក់ បានបន្តថា ការកើនឡើងរបស់អ្នកទេសចរបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាបនេះ បានបង្ហាញឲ្យឃើញថា វិស័យនេះបានងើបឡើងវិញ ក្រោយដួលរំដោយសារវិបត្តិកូវីដ១៩ ហើយវាក៏បានបង្ហាញថា កម្ពុជា ជាពិសេសខេត្តសៀមរាប បានរៀបចំខ្លួន រៀបចំផ្ទះបានយ៉ាងល្អសម្រាប់ទទួលអ្នកទេសចរ ដែលក្នុងនោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍នេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការរៀបចំខ្លួន រៀបចំផ្ទះ ដើម្បីទទួលភ្ញៀវ ហើយក៏ជាការផ្ទល់ឱកាសការងារដល់យុវជនផងដែរ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានលើកឡើងថា  ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ ។  ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill) ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយបានផ្តោត ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។  លោកក៏បានជំរុញឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំអនុវត្តការងារ ដោយប្រើចំណេះជំនាញដែលទទួលបានប្រកបជាផ្លែផ្កាល្អ ព្រោះការបណ្តុះបណ្តាល នេះ បានផ្តល់លទ្ធភាពក្នុងការស្វែងរកឱកាសការងារល្អៗ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។

រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និង ណែនាំដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ឲ្យស្គាល់ច្បាស់អំពីខ្លួនឯង និងធ្វើការដឹងគុណដល់ខ្លួនឯង តាមរយៈប្រព្រឹត្តិតែអំពើល្អ ដឹងគុណដល់មាតាបិតាអាណាព្យាបាលដែលពួកគាត់មានថ្ងៃនេះ និងជាពិសេសដឹងគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលបាននាំសុខសន្តិភាពឲ្យមានការអភិវឌ្ឍប្រទេសជាតិ បើគ្មានសន្តិភាពទេយើងក៏គ្មានថ្ងៃនេះដែរ ។

លោក ហ្វ៊ីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍ សៀមរាបបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៨ខែ សិក្ខាកាមបានសិក្សាលើទ្រឹស្តី ចំនួន៤ខែ និង ចុះកម្មសិក្សាក្នុងបណ្តាក្រុមហ៊ុនដៃគូរយៈេពល៤ខែ ។ លោកប្រធានបានថ្លែងថា កម្មវិធីបណ្តុះបណ្តាលនេះផ្ដល់ជាផ្លែផ្កាយ៉ាងពិតប្រាកដការទទួលបានការងារដែលអាច ជួយសម្រួលជីវភាពខ្លួនគេ និងមួយចំណែកសម្រាលបន្ទុកចំណាយដល់គ្រួសាររបស់គេក្នុង ន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់ និងផ្តោត ទៅលើការសិក្សាពេញមួយជីវិត ដែលយុទ្ធសាស្ត្ររបស់សមាគម និងស្វះស្វែងក្នុងការបន្ត បំពាក់បំប៉ន ដល់ប្អូនៗបន្តទៀតលើគម្រោងអភិវឌ្ឍន៍សមត្ថភាព(UPSKILL)  ស្តារលទ្ធភាពជំនាញ ( RESKILL) ក៏ដូចជាការបើកឱកាសឲ្យប្អូនៗបន្តការសិក្សាដល់ថ្នាក់ឧត្តម សិក្សាជាមួយនឹងសាកលវិទ្យាល័យដែលជាដៃគូអភិវឌ្ឍន៍ធនធានមនុស្សជាអាទិ៍ដូចជា សាកលវិទ្យាល័យអង្គរ និងសាលាភាសារដទៃទៀត ដែលសមាគមអាចធ្វើទៅបានជា ពិសេសការផ្តោតបន្ថែមលើភាសាអង់គ្លេស និងភាសាចិននិងភាសាបរទេសបន្ថែមទៀត យ៉ាងហោចណាស់ប្អូនៗត្រូវមានជំនាញអាចនិយាយបានពីរភាសា ដើម្បីភាពត្រៀមខ្លួននិង រួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចទេសរណ៍ចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ វិនាទី មុន

អាជ្ញាធរខេត្តសៀមរាប៖ ការបណ្តុះបណ្តាលលើវិស័យទេសចរណ៍ជាការបង្កើតឱកាសការងារដល់យុវជន

ព័ត៌មានជាតិ១៣ នាទីutes មុន

ត្រឹមឆ្នាំ ២០២៤ ក្រសួងការងារ ចុះបញ្ជីអង្គការវិជ្ជាជីវៈកើនឡើងជាង ៦ ៥០០ នៅទូទាំងប្រទេស

ជីវិតកម្សាន្ដ១៤ នាទីutes មុន

រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Zhao Wei ក្រោយក្លាយជាតារាបាត់បង់គ្រប់យ៉ាង

ព័ត៌មានជាតិ១៧ នាទីutes មុន

តម្លៃទឹកស្អាត នៅឃុំចុងផ្លាស់ ស្រុកកែវសីមា មិនទាន់ថយចុះ ខណៈមន្រ្តីជំនាញប្រាប់ថា នឹងព្យាយាមចរចាបញ្ចុះតម្លៃ

កីឡា២៣ នាទីutes មុន

FFC ត្រៀម​​សាង​សង់​ទី​ស្នាក់​ការ និង​កីឡដ្ឋាន​ផ្ទាល់​ខ្លួនតម្លៃ​៤.៤​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម