ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ៩នាក់ ពាក់ពន័្ធជួញដូរគ្រឿងញៀននៅមណ្ឌលគិរី
មនុស្សប្រុសស្រី ជាជនជាតិវៀតណាម ៩នាក់ ត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តមណ្ឌលគិរីបានបើកប្រតិបត្តិការចុះបង្ក្រាបពាក់ព័ន្ធមុខសញ្ញាជួញដូរ និងរក្សាទុកថ្នាំញៀនមួយចំនួននិងសម្ភារៈជាច្រើន នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៥។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងស្នងការនិងកម្លាំងអធិការក្រុងបានប្រតិបត្តិការចុះឆែកឆេរ រីសតមួយកន្លែងឈ្មោះ ក្រវ៉ានអុីន ដែលស្ថិតក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ៩នាក់ ក្នុងនោះស្រី១នាក់ នឹងរកឃើញគ្រឿងញៀននិងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀតផងដែរ លោកបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈរួមមាន ម្សៅក្រាម ពណ៌ស សង្ស័យជាសារធាតុញៀន (កេតាមីន) ចំនួន០៤កញ្ចប់ធំល្មម ។ សារធាតុញៀន (ជាគ្រាប់ – បំបែករួច) ពណ៌លឿង ប្រភេទ អ៉ិចស្តាស៉ី ចំនួន០៤ចំនិត ។រថយន្តចំនួន០៣គ្រឿង-ម៉ាក សឺដេស២គ្រឿង ម៉ាកហ្វត ពណ៌ស ១គ្រឿង-ទូរស័ព្ទដៃម៉ាក Iphone ចំនួន៧គ្រឿង។ ម៉ូតូ ម៉ាក VISION ពណ៌ខ្មៅ ១គ្រឿង។ បាស ម៉ាក Harman/Kardon ព៌ណខ្មៅ ១គ្រឿង។ ប្រាក់ដុល្លារ ៦០១$ ប្រាក់ដុង ៧.៤០៨.០០០ ដុង និង ប្រាក់រៀល ១៩.៥០០៛។ ក្នុងនោះ ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
អធិការក្រុងរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើនិងសម្ភារៈ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖រៀម សុខហេង


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ