Connect with us

ព័ត៌មានជាតិ

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

បានផុស

នៅ

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យក្មួយៗដែលជាសមាជិកាសកម្ម សមាគមកាយឫទ្ធិនារី កម្ពុជា សាខា រាជធានីភ្នំពេញ យកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលទៅបង្ហាត់បង្ហាញ និងផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍រស់នៅ ដើម្បីរួមចំណែក ជួយលើកកម្ពស់ធ្វើឱ្យទីក្រុង ក៏ដូចជាប្រទេសរបស់យើងមានគុណភាព ខ្យល់ស្អាត បរិស្ថានល្អ ពិសេសនាំមកនូវសុខុមាលភាពល្អក្នុងការរស់នៅ ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើនេះ បានធ្វើឡើងនា ថ្ងៃ ទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ ខណៈលោកស្រី​បាន​អញ្ជើញជាតំណាង លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធាន ក្រុមប្រឹក្សា សមាគម កាយឫទ្ធិនារី កម្ពុជា សាខា រាជធានីភ្នំពេញ ក្នុង​ពិធី​បេីក​បណ្ដុះបណ្ដាល ស្តីពី “ផលប៉ះពាល់នៃការបំពុលខ្យល់” ជូន​សមាជិកា​សកម្ម សរុប ចំនួន ៥០រូប នៅរាជធានីភ្នំពេញ។

លោក​ស្រី​ ដោ សម្ផស្ស បានឱ្យដឹង​ថា គោល​បំណង​ដែល​សមាគមកាយឫទ្ធិនារីកម្ពុជា​សាខារាជធានីភ្នំពេញ ផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីបណ្តុះបណ្តាលនេះឡើង ​គឺ​ដើម្បី​ផ្សព្វផ្សាយ និង ផ្តល់​នូវ​ចំណេះដឹង​បន្ថែម​ដល់​ក្មួយៗ ដែល​ជា​សមាជិកាសកម្មរបស់សមាគម និង​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​របស់​សង្គម ឱ្យបានយល់ដឹងបន្ថែមពី បញ្ហា​ប្រឈម​របស់​សង្គម​ដែលកំពុងតែ​មាន​ការ​រីកលូតលាស់ និងការអភិវឌ្ឍ នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​ក្នុង​នោះ​ការ​កើន​ឡើង​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ, ការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម, លំនៅឋាន, ការអភិវឌ្ឍហេដ្ឋា- រចនាសម្ព័ន្ធ និង​សំណង់​នា​ពេល​បច្ចុប្បន្ននេះ បណ្តាល​ឱ្យ​មានការកើនឡើង​ក្នុង​ការ​បញ្ចេញឧស្ម័នបំពុលបរិយាកាស ហើយកត្តានេះក៏បានផ្តល់ផលប៉ះពាល់ យ៉ាង​ធំ​ធេង​ដល់យើងគ្រប់គ្នា ព្រោះថា ខ្យល់ពុលអាចសាយភាយបានឆ្ងាយ និង​បង្ក​ឱ្យ​មាន​ការ​បំពុល​ខ្យល់​ក្នុងតំបន់ និងឆ្លងដែនផងដែរ។

ទន្ទឹមនេះ ឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ក្លាយជា បញ្ហាប្រឈមមួយដល់បរិស្ថាន ពិសេសការប៉ះពាល់ដល់សុខភាព និងការរស់នៅ របស់យើង ដែលចំណុចនេះទាមទារឱ្យមានការយល់ដឹង និងយកចិត្តទុកដាក់ ខ្ពស់បន្ថែមទៀត។

លោក​ស្រី​ ដោ សម្ផស្ស បានបន្តទៀតថា ការ​បំពុល​ខ្យល់ ដែលកំពុងតែកើតមាននាពេលនេះ មិនអាចចាត់ទុកថាជាបញ្ហារបស់ប្រទេស​ណា​មួយ​ឡើយ ព្រោះ​នេះ​ជា​បញ្ហា​រួម​របស់​ពិភព​លោក​ទាំងមូល ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយ។

បន្ថែមពីនេះ លោកស្រីដោ សម្ផស្ស បានស្នើឱ្យក្មួយៗដែលទទួលបានការបណ្តុះបណ្តាលនេះពាំនាំយកចំណេះដឹង​ ដែល​ទទួល​បាន​ទៅ​បង្ហាត់បង្ហាញ និង​ផ្សព្វផ្សាយ​បន្ត​នៅក្នុងសហគមន៍រស់នៅរបស់ក្មួយៗ ដើម្បី​រួម​ចំណែក ជួយលើកកម្ពស់ធ្វើឱ្យទីក្រុង ក៏ដូចជាប្រទេសរបស់យើងមានគុណភាពខ្យល់ស្អាត បរិស្ថានល្អ ពិសេសនាំមកនូវសុខុមាលភាពល្អក្នុងការរស់នៅ ប្រចាំថ្ងៃ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៦ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម