ព័ត៌មានជាតិ
លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ
កំពង់ធំ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រគល់កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ សរុបចំនួន ១៣៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តកំពង់ធំ។

កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដែលត្រូវបានប្រគល់ និងទទួលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក្នុងនោះរួមមាន ៖

១. មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ចំនួន ២០គ្រឿង
២. មន្ទីរព័ត៌មានខេត្តកំពង់ធំ ចំនួន ៦គ្រឿង
៣. មន្ទីអប់រំ យុវជន និងកីឡា ចំនួន ៦គ្រឿង
៤. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន ៤០គ្រឿង
៥. វិទ្យាល័យកំពង់ធំ ចំនួន ៤០គ្រឿង
៦. ស្នងការនគរបាលខេត្តកំពង់ធំ ចំនួន ១០គ្រឿង
៧. កងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៨. ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៩. សាលាដំបូងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
១០. សាលាសង្កាត់ ចំនួន ២គ្រឿង
លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តកំពង់ធំ ដែលទទួលបានកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមយកទៅប្រើប្រាស់សម្រាប់បំពេញការងារទៅតាមវិស័យរៀងៗខ្លួន ក៏ដូចជាដើម្បីធ្វើការសិក្សាស្រាជ្រាវផ្សេងៗបន្ថែមទៀត ស្របទៅនឹងការវិវត្តនៃប្រព័ន្ធឌីជីថល៕








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ