Connect with us

ព័ត៌មានជាតិ

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

បានផុស

នៅ

អគារសិក្សាថ្មថ្មី ១ ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សាអូរត្រូន ស្ថិតក្នុងភូមិអូរពោរ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានធ្វើពិធីក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងការសាងសង់ នៅថ្ងៃសៅរ៍ចុងខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាងសង់អគារសិក្សាថ្មថ្មីនេះឡើង ឆ្លើយតបទៅតាមតម្រូវការជាក់ស្ដែង និងដើម្បីជាប្រយោជន៍រួមសម្រាប់ការសិក្សាអប់រំដល់សិស្សានុសិស្ស និងដើម្បីអនាគតកូនៗរបស់បងប្អូនប្រជាពលរដ្ឋ អ្នកស្រុក អ្នកភូមិ ដែលរស់នៅតំបន់នោះ ដែលជាតំបន់ដាច់ស្រយាលមួយ ក្នុងស្រុកអូរគ្រៀងសែនជ័យ។ នេះ​បើតាមលោក ឈា ផល្លី អភិបាលស្រុក​អូរគ្រៀងសែនជយ័។

តាមការបញ្ជាក់ពី លោក សុខ យឿន មេភូមិអូរត្រូន បានឲ្យដឹងថា អគារសិក្សាថ្មថ្មី ១ខ្នង មាន ៥បន្ទប់ រួមមានទាំងបំពាក់នូវសម្ភារៈឧបករណ៍សិក្សានេះ ផ្តល់​ការ​ឧបត្ថម្ភ​សាងសង់​ដោយ​ក្រុមហ៊ុនសឹងយន្តគ័ងយឹក។

លោក​ថា តាម​រយៈ​អគារ​សិក្សា​ថ្មីនេះ​ជាក្តីសង្ឃឹមដ៏ធំបំផុតរបស់អ្នកភូមិនៅតំបន់នោះ។ អគារមួយខ្នងនេះ គ្រោងប្រើប្រាស់រយៈពេល ៥ ខែ ក្នុងការសាងសង់នឹងបញ្ចប់រួចរាល់ជាស្ថាពរ ដោយគ្រោងចំណាយថវិការប្រមាណជាង ៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

សាលាបឋមសិក្សាអូរត្រូន កសាងឡើងនៅឆ្នាំ២០០៨ ត្រូវបានជួសជុលឡើងវិញនៅឆ្នាំ២០១៩។ បច្ចុប្បន្ន សាលាបឋមសិក្សានេះ មានគ្រូបង្រៀនចំនួន ៤ នាក់ ស្រី២នាក់ សិស្សសរុបចំនួន ១៧៨ នាក់ អគារសិក្សាដែលមានស្រាប់ចំនួន ១ខ្នង មាន ៣បន្ទប់ និងមានអគារសម្រាប់គ្រូស្នាក់នៅចំនួន ១ ខ្នង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម