Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​លោក ថោង ជេដ្ឋា បានឱ្យដឹងថា​ក្នុងខែប្រាំងនេះទឹកនៅតាមអាងស្ដុក និងប្រព័ន្ធធារាសាស្ត្រមានជិត៤លានម៉ែត្រគូបសម្រាប់ផ្ដត់ផ្គង់ពេញមួយរដូវ ទោះជាយ៉ាងណាលោកស្នើដល់កសិករធ្វើស្រែប្រាំងត្រឹមតែមួយដងបានហើយ ដើម្បីជៀសវាងនៅការខាតបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិកាពិភាក្សាសារព័ត៌មាននៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោក ថោង ជេដ្ឋា បាន​លើកឡើងថា​ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រកាលពីអាណត្តិមុនៗកន្លងទៅ កម្ពុជាសម្រេចបានការស្ដុកទឹកជាច្រើនសម្រាប់ប្រើប្រាស់ក្នុងរដូវដែលខ្វះខាតទឹក ទោះជាយ៉ាងណា​ចំនួននេះនៅមិនទាន់អាចផ្ដត់ផ្ដង់បានគ្រប់គ្រាន់នៅឡើយទេ ដោយរដ្ឋាភិបាលអាណត្តិថ្មីកំពុងរៀបចំកសាង និងពង្រឹងបន្ថែម។

លោក ថោ ជេដ្ឋា បាន​បន្ថែមថាក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រមួយចំនួនធំឱ្យក្លាយទៅជាប្រព័ន្ធធារាសាស្ត្រទំនើប ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយត្រូវមានប្រឡាយសម្រាប់ការចែកចាយទឹកកសិកម្មជូនកសិករ។ កិច្ចការនេះនឹងត្រូវការពេលវេលាច្រើនឆ្នាំ និងត្រូវចំណាយថវិកាច្រើន។ សម្រាប់រដូវប្រាំងនេះលោក​ថា​កម្ពុជាមាននៅស្ដុកទឹកជិត៤លានម៉ែត្រគូបសម្រាប់កសិករធ្វើស្រែប្រាំង តែលោកអំពាវនាវកសិករធ្វើតែមួយដងបានហើយ។

លោកថា៖ «ព្រោះថាបើលើសពីនេះនោះបងប្អូនអាចនឹងខាតបង់ដោយសារតែយើងខ្វះទឹក ជាពិសេសដីស្រែ ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក»។

បើតាមលោករដ្ឋមន្ត្រី  បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកសិកម្មប្រមាណ៤លានហិកតា តែយើងអាច ផ្គត់ផ្គត់ទឹកកសិកម្មបានប្រមាណតែជិត ២លានហិកតាតែប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលអាណត្តិទី៧នៅតែកំណត់យកទឹកគឺជាវិស័យអាទិភាពមួយក្នុងគោលនយោបាយរបស់ខ្លួន​។ ក្នុងជំនួបជាមួយនាយប្រតិបត្តិក្រុមហ៊ុនសាជីវកម្ម​ធនធានទឹកកូរ៉េ (k-water) កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារដ្ឋាភិបាលចង់ឱ្យមានធនធានទឹកគ្រប់គ្រាន់ទាំងរដូវប្រាំង និងវស្សា សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម