ព័ត៌មានជាតិ
ស.ស.យ.ក ប្រកាសប្រកួតរកស្ដេចអុកឆ្នាំ២០២៥ចាប់ពីក្មេងអាយុ៨ឆ្នាំឡើង
គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការប្រកួតស្វែងរកស្តេចអុកចត្រង្គអង្គរសង្ក្រាន្តឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ បេក្ខជនដែលមានអាយុ៨ឆ្នាំឡើងទៅត្រូវបានប្រកាសឱ្យចួលរួមប្រកួតក្នុងព្រឹត្តិការណ៍លើកនេះ។

យោងតាមសេចក្ដីជួនដំណឹងចំនួន៣ចុះថ្ងៃទី២០ ខែកុម្ភៈ ប្រធានក្រុមការងារ អុកចត្រង្គលោក ហេង សុខគង់ បានប្រកាសរកជើងឯកអុកកុមារពី៨ឆ្នាំដល់១២ឆ្នាំ ជើងឯកអុកតាមតំបន់សម្រាប់មនុស្សពេញវ័យ និងជើងឯកអុកកម្រិតសាលា ដែលអ្នកទាំង៣ប្រភេទនេះនឹងត្រូវជ្រើសរើសទៅប្រកួតផ្ដាច់ព្រ័តនៅក្នុងមហាព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៥ ពីថ្ងៃទី១៤ ដល់១៦ ខែមេសាខាងមុខ។
កីឡាករទាំងអស់អាចដាក់ពាក្យចូលរួមប្រកួតជម្រុះបានចាប់ពីថ្ងៃនេះតទៅនៅតាមលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីខេត្ត ឬនៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារាជធានី-ខេត្ត រដ្ឋបាលសាកលវិទ្យាល័យ វិទ្យាស្ថានរដ្ឋ និងឯកជន ព្រមទាំងអាចដាក់តាមប្រព័ន្ធអនឡាញបានផងដែរ។

គួរឱ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានចុងក្រោយកាលពីឆ្នាំ២០២៣ ពានស្តេចអុកចត្រង្គប្រចាំឆ្នាំបានទៅលើលោក សុខ លឹមហេង លេខ២បានទៅលើលោក ឈាវ បូរ៉ា និងលេខ៣បានលើលោក ហេង សៅឌី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ