Connect with us

ព័ត៌មានជាតិ

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

បានផុស

នៅ

​លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ជា​ប្រធានកិត្តិយស​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​បាន​ដឹក​នាំ​សមាជិកសមាជិកា​ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ សមាជិក​សមាជិកា​កិត្តិ​យស ទូតសុឆន្ទៈ ​សមាជិក​សមាជិកា​ប្រតិបត្តិនិងក្រុមអ្នកស្ម័គ្រចិត្ត ទៅ​មើល​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ដើម្បី​បង្ហាញ​នូ​វក្តី​ស្រឡាញ់​ចំពោះ​សត្វ​ព្រៃ​ និង​ការ​ចូល​រួម​ការពារ​ថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ និង​ការ​នាំ​យក​នូវ​ថវិកា​ដើម្បី​ចូល​រួម​ទ្រទ្រង់​លើ​ការ​ទិញ​ចំណី​ជា​ពិសេស​ទឹក​ដោះ​គោ​បំបៅ​កូន​ដំរី​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូន​ដំរី​តូច​អាយុ​ប្រមាណ ៥ ​ខែ​ដែល​បែក​ពី​មេ​របស់​វា​ ដោយ​សារ​តែ​ជាប់​អន្ទាក់​របស់​ព្រាន​ព្រៃ​ ហើយ​ត្រូវ​បាន​ជួយ​សង្រ្គោះ​នេះ ​ត្រូវ​បាន​ដឹក​យក​​ ទៅ​ ព្យាបាល​ របួស ​និង​មើល​ ថែ​បន្ត​ នៅ​មជ្ឈមណ្ឌល​ថែ​រក្សា​សត្វព្រៃភ្នំ ​តាម៉ៅ​ខេត្តតាកែវ​ ​កាល​ពី​យប់​ថ្ងៃ​ទី​៩ ​ខែ​ធ្នូ ​ឆ្នាំ​២០២៤​។​ កូន​ដំរី​កម្សត់​នេះ​ទទួល​បាន​ឈ្មោះ​ថ្មី​ថា ​« សំណាង លំផាត់»។ ​វា​ត្រូវ​បាន​បញ្ជូន​ដល់​មជ្ឈមណ្ឌល​ថែ​រក្សា​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ ​នៅ​ខេត្ត​តាកែវ ​កាល​ពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ​

កូន​ដំរី​ព្រៃ”​សំណាង លំផាត់”មាន​អាយុ ​ប្រមាណ ​៥​ខែ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ដោយ​មន្ត្រី​ឧទ្យានុរក្ស និង​ក្រុម​ការងារ ​របស់​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA)នៅឯស្រុកកោះញែក កាល​ពី​ល្ងាច​ ថ្ងៃ​ទី​​៨​ ​ខែ​ធ្នូ ​ឆ្នាំ២០២៤ ​ក្រោយ​វា​ខំ​ដើរ​ទាំង​ជើង​ឈឺ​មាន​របួស​បណ្តាល​មក​ពី​អន្ទាក់​។​

សមាជិក​សមាជិ​កាស​មាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ​ បាន​បង្ហាញ​សេចក្តី​រីករាយ​ដែល​បាន​ឃើញ​កូន​ដំរី​តូច «លំផាត់» មាន​សុខ​ភាព​ល្អ ​និង​ស្នាមរបួសជើងជាប់​អន្ទាក់​នោះ​បាន​ជា​សះ​ស្បើយ​ប្រមាណ ៩​០%ហើ​យ ​ក្រោយ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ដោយ​ក្រុម​អ្នក​ថែ​រក្សា​សត្វ​ព្រៃ​។​ ​

លោក​ នេត្រ ភក្ត្រា ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ដឹក​នាំ​ធ្វើ​«យុទ្ធនាការអន្ទាក់សូន្យ​»​ កាល​ពី​រាជរដ្ឋាភិបាល​អាណ​ត្តិទី៦ ដើ​ម្បី​ផ្លាស់​ប្តូរ​ឥរិយាបថប្រជាពលរដ្ឋ​ និង​ផ្តល់​ចំណេះ​ដឹង​ពី​ផល​ប៉ះ​ពាល់​ដោយ​សារ​អន្ទាក់ បាន​បន្ត​អំពាវ​នាវ​ដល់​សាធារណជន​ចូល​រួម​ទប់ស្កាត់​អន្ទាក់​ ដើម្បី​ផ្តល់​សុវត្ថិភាព​មនុស្ស ​និង​សត្វ​ព្រៃ​។

លោក​បានថ្លែងថា​«អន្ទាក់​ជា​ឃាតក​លាក់​មុខ​ ដែល​បាន​សម្លាប់សត្វព្រៃជារៀងរាល់ថ្ងៃ និង​ខ្លះ​បាន​ធ្វើ​ឱ្យ​សត្វព្រៃពិការចំពោះសត្វខ្លះដែលអាចរួចពីអន្ទាក់»។ លោក​បាន​បង្ហាញ​សេចក្តី​រីករាយ​ពេល​បាន​​ឃើញ​សត្វ​ដំរី​«លំផាត់»​ត្រូវ​បាន​ជួយ​សង្គ្រោះ ​និង​បាន​ទាញ​សមាន​ចិត្ត​ពី​ប្រជាពលរដ្ឋ​ ហើយ​បាន​ធ្វើ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​អន្ទាក់​គ្រប់​ប្រភេទ​ដែល​ចាំ​បាច់​ត្រូវ​បន្ត​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុងការផ្តល់សុវត្ថិភាពដល់សត្វព្រៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម