ព័ត៌មានជាតិ
សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» រៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និនាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។

នេះគឺជាលើកទី៥ ហើយនៃការរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដែលជាកម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់សារគន្លឺះសំខាន់ៗ របស់បងស្រី ដែលជាអគ្គស្នងការសមាគម។ ឆ្នាំនេះកម្មវិធីផ្ដោតលើប្រធានបទ «ស្រ្តី និងការងារសង្គម» ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជុំវិញពីភពលោក ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព និងភាពអង់អាចរបស់ស្រ្តី នៅទូទាំងពិភពលោក។

មានប្រសាសន៍នៅលើវេទិកា លោកជំទាវបណ្ឌិតអគ្គស្នងការ បានលើកទឹកចិត្តប្អូនៗយុវតីត្រូវចូលរួមធ្វើកិច្ចការសង្គមឱ្យសកម្ម ព្រោះការងារសង្គមពិតជាផ្ដល់ផលប្រយោជន៍ជាច្រើនដល់យុវតីកម្ពុជារបស់យើង។ លោកជំទាវបានបញ្ជាក់ថា ការងារសង្គម គឺជាការធ្វើការងារជាក្រុម ដែលអាចធ្វើឱ្យប្អូនៗ កសាងសមត្ថភាព និងបណ្ដុះភាពជឿជាក់លើខ្លួនឯង ចេះសាមគ្គីគ្នា និងបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គម។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រទេសមួយរីកច្រើនទៅបានទាល់តែមានការចូលរួមទាំងបុរស និងស្រ្តី ។

នៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ល្អៗ ក្នុងការប្រឡូកការងារសង្គមតាំងពីគ្រាដំបូង ព្រមទាំងបានចែករំលែកនូវសារគន្លឹះសំខាន់៤ចំណុចដល់ប្អូនៗ នៅក្នុងវេទិកា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «មិនត្រូវធ្វើរឿងអវិជ្ជមានដល់សង្គមជាដាច់ខាត, ត្រូវខិតខំសិក្សាចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ដើម្បីធ្វើឱ្យខ្លួនមានសមត្ថភាព និងគុណភាពដើម្បីអាចជួយសង្គមជាតិបាន, ត្រូវមានគុណធម៌ សីលធម៌ និងសុជីវធម៌ថ្លៃថ្នូ និងចែករំលែកជួយដល់អ្នកទន់ខ្សោយ, បណ្ដុះគំនិតត្រូវតែស្រលាញ់ជាតិយើង ព្រោះគ្មានជាតិសាសន៍ណាមកស្រលាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ។

គួរជម្រាបជូនថា កម្មវធី «បងស្រី និងប្អូនស្រី» គឺជាផ្នែកមួយនៃសកម្មភាពរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ស្រ្តីទី១របស់កម្ពុជា ជាអគ្គស្នងការ។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សាអប់រំ និងបណ្ដុះនូវភាពជាអ្នកដឹកនាំដល់ពួកគេ។ នេះគឺបេសកកម្មយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?