ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ ចង់ដកការចំណាយរដ្ឋាភិបាលចេញពីរបាយការណ៍ GDP
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការចំណាយរបស់រដ្ឋាភិបាល អាចដកការចំណាយរបស់រដ្ឋាភិបាលចេញពីរបាយការណ៍ផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីដោះស្រាយការព្រួយបារម្ភដែលថា ការកាត់បន្ថយការចំណាយតាមការជំរុញរបស់ក្រសួងប្រសិទ្ធភាពការងាររដ្ឋាភិបាល (DOGE) របស់លោក អេឡុន ម៉ាសក៍ អាចនាំឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

លោក Lutnick បាននិយាយនៅលើកម្មវិធី «Sunday Morning Futures» របស់ប៉ុស្តិ៍ទូរទស្សន៍ Fox News ថា៖ «អ្នកដឹងទេថា រដ្ឋាភិបាលនាពេលកន្លងមកបានធ្វើឱ្យ GDP រញ៉េរញ៉ៃជាប្រវត្តិសាស្រ្ត។ ពួកគេរាប់បញ្ចូលការចំណាយរបស់រដ្ឋាភិបាលជាផ្នែកមួយនៃ GDP។ ដូច្នេះខ្ញុំនឹងបែងចែកវាចេញ ហើយធ្វើឲ្យវាមានតម្លាភាព»។
បើតាមអ្នកជំនាញ ការធ្វើដូច្នេះអាចបង្កភាពស្មុគស្មាញ ឬបង្ខូចទ្រង់ទ្រាយវិធានការជាមូលដ្ឋាននៃសុខភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ជាធម្មតា ការចំណាយរបស់រដ្ឋាភិបាល ត្រូវរួមបញ្ចូលនៅក្នុង GDP ដោយសារតែការប្រែប្រួលពន្ធ ការចំណាយ ឱនភាព និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល អាចប៉ះពាល់ដល់របៀបវារៈនៃកំណើនសេដ្ឋកិច្ចទាំងមូល។ មែនទែនទៅ របាយការណ៍ GDP រួមបញ្ចូលព័ត៌មានលម្អិតយ៉ាងទូលំទូលាយលើការចំណាយរបស់រដ្ឋាភិបាលរួចហើយ ដោយផ្តល់នូវតម្លាភាពសម្រាប់អ្នកសេដ្ឋកិច្ចក្នុងកម្រិតមួយ។
គេមើលឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ាសក៍ ក្នុងការលុបបំបាត់ភ្នាក់ងារសហព័ន្ធផ្សេងៗរបស់អាមេរិក អាចបណ្តាលឱ្យមានការបញ្ឈប់បុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់។ ការណ៍ នឹងធ្វើឱ្យបាត់បង់ការចំណាយរបស់ពួកគេ ដែលនឹងជះឥទ្ធិពលដល់អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល។

ការឱ្យដឹងរបស់លោក Lutnick នាថ្ងៃអាទិត្យ គឺជាការបន្ទរពីលោក ម៉ាសក៍ ដែលនិយាយកាលពីថ្ងៃសុក្រថា៖ «ការវាស់វែងដែលកាត់តែត្រឹមត្រូវនៃ GDP នឹងមិនរាប់បញ្ចូលការចំណាយរបស់រដ្ឋាភិបាលនោះទេ។ បើមិនដូច្នេះទេ អ្នកអាចវាស់វែង GDP ឱ្យវាខ្ពស់បែបសិប្បនិម្មិត ដោយចំណាយប្រាក់លើអ្វីៗ ដែលមិនធ្វើឱ្យជីវិតរបស់ប្រជាជនកាន់តែប្រសើរឡើង»។
លោក Lutnick បាននិយាយថារដ្ឋបាល ត្រាំ នឹងធ្វើឱ្យមានតុល្យភាពថវិកាសហព័ន្ធតាមរយៈការកាត់បន្ថយការចំណាយ ដោយនិយាយថា វានឹងជួយដល់កំណើន និងកាត់បន្ថយអត្រាការប្រាក់ដែលអ្នកប្រើប្រាស់ត្រូវបង់។
ការលើកឡើងរបស់មន្រ្តីរដ្ឋបាល ត្រាំ មានលក្ខណៈបន្ទាបតម្លៃផលប្រយោជន៍សេដ្ឋកិច្ចដែលកើតចេញពីការទូទាត់សន្តិសុខសង្គម ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការចំណាយក្នុងទម្រង់ផ្សេងៗទៀតរបស់រដ្ឋាភិបាល ដែលអាចកំណត់គន្លងសេដ្ឋកិច្ច។

របាយការណ៍ GDP ចុងក្រោយបំផុតរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ២,៣ ភាគរយ នៅត្រីមាសចុងក្រោយ ឆ្នាំមុន។ កំណើននេះត្រូវបានជំរុញជាចម្បងដោយការចំណាយខ្ពស់របស់អ្នកប្រើប្រាស់ និងការកើនឡើងនៃការចំណាយលើវិស័យការពារជាតិ។ សម្រាប់ឆ្នាំ ២០២៤ ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ បានកើនឡើង ២,៦ ភាគរយ ពោលគឺតិចជាងកំណើនសេដ្ឋកិច្ចសរុប ២,៨ ភាគរយ។
ក្នុងរបាយការណ៍ GDP ការចំណាយរបស់រដ្ឋាភិបាលមានចំនួនជិត ១/៥ នៃប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ប្រជាជន ក្នុងទំហំសរុបប្រមាណជាង ២៤,៦ ទ្រីលានដុល្លារ កាលពីឆ្នាំមុន។ នោះរួមបញ្ចូលទាំងការបង់ប្រាក់សម្រាប់សេវាសន្តិសុខសង្គម អត្ថប្រយោជន៍សម្រាប់អតីតយុទ្ធជនយោធា ការចំណាយរបស់រដ្ឋាភិបាលផ្នែកសុខាភិបាលសម្រាប់មនុស្សចាស់ និងប្រជាជនក្រីក្រ និងកម្មវិធីផ្សេងៗទៀត។ ប៉ុន្តែរបាយការណ៍នេះ ក៏វាស់វែងចំនួនចំណូលផ្ទាល់ខ្លួនរបស់ប្រជាជន ដែលត្រូវបង់ពន្ធជូនរដ្ឋាភិបាលផងដែរ៕

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង