ព័ត៌មានជាតិ
សត្វស្លាបនៅបឹងស្នេហ៍ទួលពាន់តាឡី ងាប់ជាបន្តបន្ទាប់មិនដឹងមូលហេតុ
បើយោងតាមលោក ពុធ បូ ប្រធានសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ គឺមានសត្វស្លាប់ដែលរស់នៅបឹងស្នេហ៍ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុទេ។
លោកប្រធានសហគមន៍ ក៏បានបន្តទៀតថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែដែលសត្វទាំងអស់នេះតែងតែទៅរកចំណីអាហារនៅទីនោះហើយស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឲ្យពុលស្លាប់ និងមួយទៀត អាចមកពីការប្រែប្រួលអាកាសធាតុ(ក្តៅខ្លាំង) ។

ជុំវិញករណីនេះលោក ទេព ភារុន អភិបាលស្រុកបារភ្នំ បានមានប្រសាសន៍ឲ្យដឹងថា លោកបានចាត់ឲ្យមន្ត្រីបសុពេទ្យចុះពិនិត្យតាមដានមើលហើយ និងបានរាយការណ៍ជូនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្ទីរបរិស្ថានខេត្តព្រៃវែង ឲ្យចុះមកពិនិត្យ រកមូលហេតុ នៃការងាប់សត្វទាំងនោះ ។
លោកបន្តថា ឃើញសត្វភាគច្រើនចុះមកផឹកទឹក ទំនងវាក្តៅពេកទេដឹង បានជាវាងាប់ ហើយមន្ត្រីជំនាញៗបានប្រាប់ថា គេនឹងមកចុះពិនិត្យ។ ដ្បិតយើងមិនដឹងថា វាមានមេរោគអ្វីទេ ហើយបារម្ភបំផុតនោះខ្លាច វាមានជំងឺឆ្លងពីសត្វមកមនុស្សថែមទៀតផង ។

លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងបានឲ្យដឹងថា លោកមិនទាន់ហ៊ានសន្និដ្ឋានថាយ៉ាងម៉េចនោះទេ ដោយរង់ចាំជំនាញពីក្រសួងបរិស្ថានចុះមកស្រាវជ្រាវ រកមូលហេតុនៃការងាប់របស់សត្វទាំងអស់នេះ។
គូរកត់សម្គាល់ថា ចាប់តាំងពីការផ្ទុះឡើងនូវការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍២០ កុម្ភៈ ស្ទើរតែគ្មានភ្ញៀវទេសចរណ៍ ទៅទស្សនា មើលសត្វស្លាប បឹងស្នេហ៍ នោះទេ៕
អត្ថបទ ៖ សៅគ្រី







-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង