ព័ត៌មានជាតិ
ស្ថានទូតខ្មែរនៅជប៉ុនឱ្យពលរដ្ឋនៅតំបន់ OFUNATO ប្រយ័ត្នគ្រោះថ្នាក់ដោយភ្លើងឆេះព្រៃក្នុងតំបន់នោះ
ស្ថានទូតកម្ពុជានៅប្រទេសជប៉ុន អំពាវនាវប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងទីក្រុង OFUNATO ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់យថាហេតុបង្កឡើងដោយភ្លើងឆេះព្រៃក្នុងតំបន់ជាប់មាត់សមុទ្រ នៃក្រុង OFUNATO ប្រទេសជប៉ុន ដែលកំពុងបន្តរាលដាល។

យោងតាមប្រភពព័ត៌មាន NHK របស់ជប៉ុន បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅតំបន់ជាប់មាត់សមុទ្រនៃក្រុង OFUNATO ខេត្ត IWATE កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បាននិងកំពុងបន្តរាលដាលរហូតដល់ថ្ងៃនេះ។ បើតាមការអះអាងរបស់មន្រ្តីមានសមត្ថកិច្ច គិតមកដល់ពេលនេះ មានផ្ទៃដីប្រមាណ២ ១០០ហិចតា ត្រូវបានបំផ្លិតបំផ្លាញដោយអគ្គិភ័យ ដែលក្នុងនោះ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សម្នាក់ និងអគារចំនួន៨០ខ្នង។ ជាងនេះ ប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ១ ២០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកសុវត្ថិភាព។

ដោយភ្លើងបាននិងកំពុងបន្តឆេះដូច្នេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ជាពិសេសនៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរជប៉ុន។
ករណីមានប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ ស្ថានទូតកម្ពុជា ប្រាប់ឱ្យប្រញាប់ជូនដំណឹងមកកាន់ស្ថានទូតជាបន្ទាន់ តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរសព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤ ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់