Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ជាង ២៥០ សិស្ស-និស្សិតបញ្ចប់ការសិក្សាជិត ៥ ម៉ឺននាក់

បានផុស

នៅ

បច្ចុប្បន្ន ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង វិជ្ជាជីវៈ នៅ​ក្រោម​ឱវាទ​ក្រសួង​ចំនួន ២៥៣ ក្នុង​នោះ គ្រឹះស្ថាន​សាធារណៈ​ចំនួន ៣៧ និង គ្រឹះស្ថាន​ឯកជន និង អង្គការ​/​សមាគម​ចំនួន ២១៦ បាន​បញ្ចប់​ការ​បណ្ដុះបណ្ដាល​សិក្ខាកាម សិស្ស-និស្សិត សរុប​ចំនួន ៤៩ ៦៨៣ នាក់ (ស្រី ២១ ១៥១ នាក់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ក្នុងចំណោម​សិក្ខាកាម សិស្ស-និស្សិត សរុប​ចំនួន ៤៩ ៦៨៣ នាក់ (ស្រី ២១ ១៥១ នាក់​) ដែល​បាន​បញ្ចប់​ការ​សិក្សា ក្នុង​នោះ បរិញ្ញាបត្រ​បច្ចេកទេស​ចំនួន ៨ ០០៨ នាក់ (ស្រី ៣ ០២៨ នាក់​) សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន ៦ ០០៤ នាក់ (​ស្រី ២ ២៤១ នាក់​) សញ្ញាបត្រ​បច្ចេកទេស និង វិជ្ជាជីវៈ​៣ (C3) ចំនួន ១ ២១២ នាក់ (ស្រី ៣៣៤ នាក់​) សញ្ញាបត្រ​បច្ចេកទេស និង វិជ្ជាជីវៈ​២ (C2) ចំនួន ១ ៦១៦ នាក់ (​ស្រី ៤៦៨ នាក់​) សញ្ញាបត្រ​បច្ចេកទេស និង វិជ្ជាជីវៈ​១ (C1) ចំនួន ១៧ ៥៣២ នាក់ (​ស្រី ៦ ២៨១ នាក់​) វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ចំនួន ១៥ ៣១១ នាក់ (​ស្រី ៨ ៧៩៩នាក់​)។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ជាមួយគ្នានេះដែរ ក្រសួង​បាន​ហ្វឹកហ្វឺន​កូនជាង​ចំនួន ៣៨ ៨៤៦ នាក់ (​ស្រី ២៦ ២៩៦ នាក់​) និង​បាន​ធ្វើ​តេស្ត​កូនជាង និង ផ្តល់​វិញ្ញាបនបត្រ​ហ្វឹកហ្វឺន​កូនជាង​ចំនួន ៣៤ ១៦៥ នាក់ (ស្រី ២៣ ០៣៨ នាក់​)។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​នេះ​បាន​បើក​ច្រក​សិក្សា​កាន់តែ​ទូលំទូលាយ​សម្រាប់​ការ​ទទួល​បាន​ការ​សិក្សា​ពេញ​មួយ​ជីវិត​តាមរយៈ​កម្មវិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ និង កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​សម្រាប់​អ្នក​ដែល​បោះបង់ចោល​ការ​សិក្សា សិស្ស​បញ្ចប់​ថ្នាក់​ស្ពាន​ចម្លង​បន្ត​ជំនាញ ព្រមទាំង​បាន​បើក​ច្រក​ក្នុង​ការ​ទទួលស្គាល់​ជំនាញ​ដល់​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​តាមរយៈ​ការធ្វើ​តេស្ត​ទទួលស្គាល់​ការសិក្សា​មាន​ពីមុន និង សមត្ថភាព​បច្ចុប្បន្ន (RPL/RCC)។ ចុះ​អនុស្សរណៈ នៃ​ការយោគយល់​ជាមួយ​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុន​ឯកជន​ដៃគូ​ចំនួន ៣៩៨ ក្នុង​នោះ​មាន​គ្រឹះស្ថាន​អន្តរជាតិ​ចំនួន ២៣ ដើម្បី​បង្កើន​កម្មវិធី​ផ្លាស់ប្ដូរ​សិស្ស-និស្សិត។ ទទួល​ចុះ​បញ្ជី​វិស្វករ​សរុប​ចំនួន ៩៤៤ នាក់ (​ស្រី ៥០ នាក់​) ក្នុងនោះ វិស្វករ​ជាតិ​ចំនួន ៩៤២ នាក់ (ស្រី ៥០ នាក់​) និង​វិស្វករ​បរទេស​ចំនួន ២ នាក់ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ ២០២៤ នេះ បាន​ចុះបញ្ជី​វិស្វករ​សរុប​ចំនួន ៨ ៨៤៨ នាក់ (​ស្រី ៣៦៦ នាក់​) ក្នុងនោះ វិស្វករ​ជាតិ​ចំនួន ៨ ៧៣១ នាក់ (​ស្រី ៣៦៤ នាក់​) និង​វិស្វករ​បរទេស​ចំនួន ១១៧ នាក់ (​ស្រី ២ នាក់​)។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា លើសពីនេះ​ទៀត ក្រសួង​ការងារ​បាន​បន្ត​អភិវឌ្ឍន៍​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ ដោយ​បាន​អភិវឌ្ឍន៍​កញ្ចប់​ស្តង់ដារ​បណ្ដុះបណ្ដាល​ផ្អែកលើ​សមត្ថភាព​បន្ថែមចំនួន ៣៤ គុណវុឌ្ឍិ លើ ២១ មុខជំនាញ និង អភិវឌ្ឍន៍​កញ្ចប់​សិក្សា​ផ្អែក​លើ​សមត្ថភាព​បាន​ចំនួន ១៤០ មេរៀន លើ ៧ គុណវុឌ្ឍិ (C1) នៃ ៧ មុខជំនាញ លើ​វិស័យ​អាទិភាព​ទាំង ៥ រួមមាន វិស័យ​សំណង់ ​, មេកា​និក​ទូទៅ​/​មេកា​និក​រថយន្ត​ , ធុរកិច្ច និង ព័ត៌មានវិទ្យា ​, ទេសចរណ៍ និង កសិកម្ម និង ក​សិ​-​ឧស្សាហកម្ម។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា បើ​គិត​មកដល់​បច្ចុប្បន្ន​នេះ ក្រសួង​បាន​អភិវឌ្ឍន៍​កញ្ចប់​ស្តង់ដារ​បណ្តុះ​បណ្តាល​ផ្អែកលើ​សមត្ថភាព​បាន​ចំនួន ២២២ គុណវុឌ្ឍិ លើ ៩៦ មុខជំនាញ និង អភិវឌ្ឍន៍​កញ្ចប់​សិក្សា​ផ្អែកលើ​សមត្ថភាព​បាន​ចំនួន ១ ៩៧៩ មេរៀន លើ ៤៥ គុណវុឌ្ឍិ (C1) នៃ ៤៥ មុខជំនាញ លើ​វិស័យ​អាទិភាព​ទាំង ១០ រួមមាន វិស័យ​សំណង់​ , អគ្គិសនី​ និង​ ថាមពល ​, អេឡិចត្រូនិក​, កម្មន្ដ​សាល ​, មេកា​និក​ទូទៅ​/​មេកា​និក​រថយន្ត​ , ធុរកិច្ច និង ព័ត៌មានវិទ្យា ​, សេវាកម្ម​ , បរិក្ខារ​ត្រជាក់ និង កម្តៅ ​, ទេសចរណ៍ និង កសិកម្ម និង ក​សិ​-​ឧស្សាហកម្ម ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង គ្រួសារ​ងាយ​រង​ហានិភ័យ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម