ព័ត៌មានជាតិ
ឱកាសថ្មី សម្រាប់និស្សិតជជែកដេញដោលជាសាធារណៈលើប្រធានបទទាក់ទងនឹងផ្នត់គំនិតយេនឌ័រ
«ទស្សនៈយុវជន – Youth’s Perspectives» បានរៀបចំកម្មវិធីជជែកដេញដោលសាធារណៈទាក់ទងនឹងផ្នត់គំនិតស្ត្រី និងយេនឌ័រ ដោយឆ្នាំ២០២៥ នេះ ធ្វើឡើងក្រោមប្រធានបទ «ស្ត្រី និងសកលភាវូបនីយកម្ម»។ ទស្សនៈយុវជន ក៏បានប្រកាសជ្រើសរើសនិស្សិតជាច្រើនរូបចូលរួមប្រកួតក្នុងកម្មវិធីនេះ ដើម្បីក្លាយជាម្ចាស់ជ័យលាភី ក្នុងការជជែកដេញដោលរដូវកាលទី៥ នេះ។

សម្រាប់គោលបំណងដែលជ្រើសយកប្រធានបទ «ស្ត្រី និងសកលភាវូបនីយកម្ម» អ្នកនាង គ្រី លីតា សហស្ថាបនិកនៃ RULErs បានឱ្យ កម្ពុជាថ្មី ដឹងថា ការរើសយកប្រធានបទនេះ ព្រោះមើលឃើញថា បច្ចុប្បន្ន មានលំហូរចូលវប្បធម៌ និងផ្នត់គំនិតពីបរទេសច្រើន ជាពិសេស ផ្នត់គំនិតរបស់ស្ត្រី និងក្មេងស្រីសព្វថ្ងៃ ក៏ទទួលឥទ្ធិពលពីសកលលោកមកដែរ តាមរយៈការគិតបានវែងឆ្ងាយ ហ៊ានក្នុងការសម្រេចចិត្ត និងរើសគូជីវិតដោយខ្លួនឯង និងបញ្ឈប់ការគិតថា ស្រ្តីវិលចង្ក្រាន្តមិនជុំ ដូចពីមុនទៀត។

ចំពោះលក្ខខណ្ឌចូលរួមប្រកួតប្រជែងមានដូចជា ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ, ជាអ្នកមានទីលំនៅបច្ចុប្បន្នក្នុងទីក្រុងភ្នំពេញ, មានការយល់ដឹងមូលដ្ឋានក្នុងការនិយាយជាសាធារណៈ និងការជចែកដេញដោល, មានចំណាប់អារម្មណ៍ក្នុងការយល់ដឹង រៀនសូត្របន្ថែមពីបញ្ហាពាក់ព័ន្ធនឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា និងមានការប្តេជ្ញាខ្ពស់ចូលរួមវគ្គបណ្តុះបណ្តាលនានាដែលកម្មវិធីបានរៀបចំ។ សម្រាប់ការដាក់ពាក្យ អាចស្គេនតាម QR Code ខាងក្រោម។

អ្នកនាង គ្រី លីតា បានបន្ថែមថា ស្ត្រី មានភាពក្លាហានច្រើនជាងមុន ក្នុងការជជែកដេញដោលជាសាធារណៈ បើប្រៀបធៀបនឹងរដូវកាលមុនៗ ពោល គឺចាប់ពីរដូវកាលទី១ ដល់រដូវកាលទី៤ ឃើញថា ស្ត្រីដាក់ពាក្យចូលរួមប្រកួតដេញដោលជាមួយទស្សនៈយុវជនកើនឡើងច្រើនជាងបុរស។ អ្នកនាងបញ្ជាក់ថា យុវជនមួយចំនួន មានបទពិសោធក្នុងការជជែកដេញដោលស្រាប់ ឯមួយចំនួននៅមិនទាន់មានភាពក្លាហានគ្រប់គ្រាន់នោះទេ ប៉ុន្តែពួកគេមានឆន្ទៈក្នុងការចូលរួមប្រកួត គួបផ្សំជាមួយនឹងការចូលរួមវគ្គបណ្តុះបណ្តាលជាមួយ ទស្សនៈយុជន ក្នុងកម្មវិធីជជែកដេញដោល ជំរុញឱ្យពួកគេមានភាពក្លាហាន និយាយជាសាធារណៈជុំវិញផ្នត់គំនិតយេនឌ័រ។
គួរបញ្ជាក់ថា RULErs និង NGO-CEDAW បានសហការគ្នា រៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន – Youth’s Perspectives» តាំងពីឆ្នាំ២០២១មកម្ល៉េះ ក្រោយពេលដែល RULErs បានលេចចេញជារូបរាងឡើងដោយអតីតនិស្សិតចំនួន៥រូបផ្តួចផ្តើម។ គិតមកដល់ពេលនេះ ឆ្នាំនេះគឺជារដូវកាលទី៥ នៃការប្រកួតដេញដោលនេះ ដោយម្ចាស់ជ័យលាភី នឹងត្រូវជ្រើសរើសក្លាយជាអ្នកបណ្តុះបណ្តាលដល់បេក្ខជនប្រកួតជំនាន់ក្រោយ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់បេក្ខជនប្រកួតលើប្រធានបទដែលកម្មវិធីដាក់ជូន៕
អត្ថបទ៖ អុន ស្រីមាន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់