Connect with us

ព័ត៌មានជាតិ

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

បានផុស

នៅ

កម្ពុជា​បាន​ដាក់ចេញ​គោលការណ៍ណែនាំស្តីពីសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដើម្បីជំរុញនវានុវត្តន៍ជាតិ និងភាពប្រកួតប្រជែង សម្រាប់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។

តាមរយៈ​គោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដែល​រៀបចំ​ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) នឹង​ក្លាយ​ជាឧបករណ៍យុទ្ធសាស្ត្រ សម្រាប់បង្កើនសមត្ថភាពនវានុវត្តន៍របស់ធុរកិច្ច ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច​។ នេះបើតាមលោក ហែម វណ្ណឌី រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែង​នៅក្នុងសុន្ទរកថាបើកសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដែលធ្វើឡើងនៅព្រឹក​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែង​ថា គោលការណ៍ណែនាំសន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ​ជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់​បង្កើនសមត្ថភាពនវានុវត្តន៍របស់ធុរកិច្ច ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

លោករដ្ឋមន្រ្តី​បានគូស​បញ្ជាក់ថា ការពង្រឹងសមត្ថភាពនវានុវត្តន៍របស់សហគ្រាស គឺជាកាលានុវត្តភាពដ៏សំខាន់ថ្មីមួយដែល​មិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ដោយធ្វើឱ្យប្រសើរឡើងនូវលំដាប់ពិន្ទុរបស់កម្ពុជាក្នុងសន្ទស្សន៍​នវានុវត្តន៍សកល។

នវានុវត្តន៍ជាស្នូលនៃនិម្មាបនកម្មបៃតង ក្នុងការបង្កើនប្រសិទ្ធភាពធនធាន និងកាត់បន្ថយការប្រើប្រាស់ធនធានកម្រផ្សេងៗ។ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់ផលិតភាព និងបង្កើតប្រាក់ចំណូលផងដែរ។

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កម្ពុជាមានសក្តានុពលក្នុងការប្រែក្លាយជាសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍ ដែលគាំទ្រដោយប្រជាជនវ័យក្មេង និងស្វាហាប់ កំណើនយ៉ាងឆាប់រហ័សនៃការតភ្ជាប់ផ្នែកឌីជីថល និងលទ្ធភាពក្នុងការចាប់យកបច្ចេកវិទ្យា ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បរិវត្តកម្មសេដ្ឋកិច្ច។

គោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជាត្រូវបានរៀបចំឡើង ក្រោមការគាំទ្រពីគម្រោង CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ។ គោលការណ៍ណែនាំនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីខែសីហា ឆ្នាំ២០២៤ ដោយផ្តល់ជាក្របខ័ណ្ឌជាក់លាក់ និងច្បាស់លាស់មួយស្របតាមស្តង់ដាអន្តរជាតិ ក្នុងការវាយតម្លៃ និងជំរុញនវានុវត្តន៍របស់សហគ្រាសគ្រប់ទំហំនៅទូទាំងប្រទេស។

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា បានលើកឡើងពីតួនាទីសំខាន់នៃនវវានុវត្តន៍ក្នុងការទាក់ទាញការវិនិយោគ និងជំរុញភាពធន់នៃសេដ្ឋកិច្ច ដោយលើកឡើងថា៖ «នៅពេលដែលសន្ទស្សន៍នវានុវត្តន៍កាន់តែប្រសើរ ប្រទេសមួយអាចជាទិសដៅអំណោយផលកាន់តែខ្លាំងសម្រាប់ទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ បច្ចេកវិទ្យា និងនវានុវត្តន៍អាចបង្កើតការងារ និងឧស្សាហកម្មថ្មីៗ ដោយបង្កើនប្រសិទ្ធិភាព ផលិតភាព និងប្រាក់ចំណេញនៅក្នុងវិស័យផ្សេងៗ»។

ការបង្កើតសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡស៊ីនវានុវត្តន៍ឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ជាតិ និងបំណងប្រាថ្នារបស់ប្រជាជន។ តាមរយៈការវាយតម្លៃលើធាតុចូល និងធាតុចេញ សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នឹងផ្តល់ទស្សនាទានសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការកសាងភាពធន់ សំដៅធានាបាននូវអភិបាលកិច្ចរឹងមាំ បង្កើនល្បឿនឧស្សាហូបនីយកម្ម និងពិពិធកម្មសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ វិនាទី មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ចិន​កំណត់គោលដៅបន្ថែមលើទំនិញស្បៀង និងកសិកម្មអាមេរិក ឆ្លើយតបនឹង​ពន្ធ ត្រាំ

ជីវិតកម្សាន្ដ៧ នាទីutes មុន

ផ្សារមួយនៅកូរ៉េ គ្រោងទាញឥទ្ធិពលពី V ក្រោយតារាប្រុសទៅទស្សនាមិនបានប៉ុន្មាន

កីឡា១១ នាទីutes មុន

ផ្ទុះ​ការសរសើរ​ជា​ខ្លាំង​ចំពោះ​ការ​ជួយ​សង្គ្រោះ​របស់​លោក​គ្រូ​ ឃឹម​ សុជាតិ​ លើ​កីឡាករ​ ព្រំ សំណាង​

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកសារព័ត៌មានអាចស្នើសុំបណ្ណតាមប្រព័ន្ធអនឡាញ ជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកា

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម