Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិអន្ទ្រងសែនជ័យ បារម្ភ​​ក្រុមហ៊ុនចិនប្រើ​សារធាតុគីមីចម្រាញ់រ៉ែមាស ​នាំ​​ឲ្យ​ប៉ះពាល់​ដល់​សុខភាព

បានផុស

នៅ

ពលរដ្ឋរស់នៅភូមិអន្ទ្រងសែនជ័យ ខេត្តមណ្ឌលគិរី ព្រួយបារម្ភពីផលប៉ះពាល់ដល់​សុខភាព ខណ:ដែល​ក្រុមហ៊ុនចិនប្រើ​សារធាតុ​គីមីចម្រាញ់ធ្វើរ៉ែមាស។

ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង រស់នៅភូមិអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាសុខភាពយ៉ាងខ្លាំង ពីផលប៉ះពាល់នៃការធ្វើសកម្មភាពប្រើសារធាតុគីមីចម្រាញ់ធ្វើរ៉ែមាស ដែលមានទីតាំងរណ្ដៅរ៉ែមាសជាច្រើនកន្លែង ពីសំណាក់ក្រុមហ៊ុន អន្ទ្រងមេធល Antrong Metal Co., Ltd.។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាងស្តុកនៅសារធាតុគីមីចម្រាញ់មាសនោះ ធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន ក្នុងភូមិនិងសិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលារៀនក្បែរទីតាំងរណ្ដៅរ៉ែមាសទាំងនោះ។ នេះបើតាមប្រភពពី​ពលរដ្ឋ​។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងរណ្ដៅរ៉ែមាសទាំងនោះ គឺស្ថិតនៅក្នុងភូមិដែលមានផ្ទះរបស់ប្រជាពលរដ្ឋរស់នៅ និងសាលារៀនផងដែរ ហើយការប្រើប្រាស់នៅសារធាតុគីមីនោះ គឺបានបង្ហូរចេញទៅដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់សត្វ​ពាហនៈ ឬក៏ពេលមានភ្លៀងធ្លាក់អាចហូរចូលទៅតាមប្រឡាយទឹក ឬក៏អូរព្រែកជាដើម។ ប្រជាពលរដ្ឋបន្តថា ព្រែកដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកនោះ គឺហូរធ្លាក់ពីខេត្តមណ្ឌលគិរីរហូតដល់ខេត្តក្រចេះ។

ប្រជាពលរដ្ឋក៏បានបញ្ជាក់ថា សកម្មភាពនៃការរុករករ៉ែមាសដោយប្រើប្រាស់នៅអាងគីមីដើម្បីចម្រាញ់មាសនោះ គឺនៅតែបន្តសកម្មភាពរហូតដល់ចុងខែកុម្ភៈនេះ ខណៈ​ការ​ចេញចូលទីតាំង​មានដាក់បារ៉ាស់បិទផ្លូវគ្រប់ច្រកនៅក្នុងតំបន់​នោះ ដើម្បីឆែកឆេរយ៉ាងតឹងតែងបំផុត។

ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរមានការត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការប្រើប្រាស់នូវសារធាតុគីមីចម្រាញ់យកមាសនោះ ដើម្បីកុំឲ្យប៉ះពាល់ទៅដល់សុខភាពរបស់អ្នកភូមិនិងសត្វពាហនៈ​របស់ពួកគាត់។

ជាមួយ​គ្នានេះ ពលរដ្ឋ​ក៏សំណូមពរទៅដល់អាជ្ញាធរក៏ដូចជាកងកម្លាំងដែលបានដាក់បារ៉ាស់បិទផ្លូវ​ជួយរកដំណោះស្រាយ និងបើកផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបានដោយសេរីដូចសព្វដង។

បន្ទាប់ពីផ្ទុះការតវ៉ា​រយៈពេលប៉ុន្មានថ្ងៃនេះពីសំណាក់ពលរដ្ឋ​​ ក្រុមហ៊ុន​បាន​ធ្វើការ​រុះរើ​យក​សម្ភារៈចេញ និងប្រើអេស្កាវទ័រកាយ​លុប​រណ្ដៅនៅតាមទីតាំងនិងអាងស្តុកគីមីនោះ។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា

ជាក់ស្ដែងក្រោយមានការតវ៉ាពីប្រជាពលរដ្ឋ លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា និងកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ភោគ ចន្ធី មេបញ្ជាការរងអាវុធហត្ថខេត្តមណ្ឌលគិរី បានចុះពិនិត្យការដាក់បារ៉ាស់បិទផ្លូវចូលភូមិ និងការចម្រាញ់រ៉ែមាសនៅតំបន់នោះ។

លោកអភិបាលស្រុកបានបញ្ជាក់ថា បើតាមដឹងគឺជាការឈរជើងរបស់កម្លាំងយោធា គឺរួមចំណែកការពារសម្បត្តិធនធានធម្មជាតិ ជាពិសេសគឺហាមមិនឲ្យប្រជាពលរដ្ឋចេញចូលកាប់ទន្ទ្រានយកដីរដ្ឋខុសច្បាប់ និងការជីករុករករ៉ែមាសជាដើម។

លោក ភោគ ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត

ដោយឡែក លោក ភោគ ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឲ្យដឹងដែរ​ថា កម្លាំងដែលដាក់បារ៉ាស់បិទនោះ គឺដោយសារទីតាំងខាងលើ ជាអតីតក្រុមហ៊ុនដីសម្បទានដាយណាម ហើយត្រូវរាជរដ្ឋាភិបាលដកហូតប្រគល់ជូនក្រសួងការពារជាតិធ្វើជាតំបន់យុទ្ធសាស្រ្តយោធា តាំងពីឆ្នាំ២០២០ ហើយពុំមាការពាក់ពន្ធ័ជាមួយក្រុមហ៊ុននោះ​ទេ។

ពាក់ព័ន្ធនឹងការជីករ៉ែប្រើគីមីលោកថា មិនបានដឹងស៊ីជម្រៅទេ ពីព្រោះមិនមែនជាជំនាញរបស់លោក ប៉ុន្តែយ៉ាងណាក្តីពីម្សិលមិញ គឺខាងមន្ទីរជំនាញ ក៏ដូចជាកម្លាំងពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យ មើលនៅតាមរណ្ដៅដែលពលរដ្ឋ​អះអាងថា មានការប្រើប្រាស់អាងស្តុកគីមីប៉ះពាល់ដល់សុខភាព។

ទាក់ទងជុំវិញក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋពីផលប៉ះពាល់ នៃការប្រើសារធាតុគីមីចម្រាញ់យកមាសរបស់ក្រុមហ៊ុន អន្ទ្រងមេធល នោះដែរ លោក អ៊ុំ ណាគ្រី តំណាងក្រុមហ៊ុនអន្ទ្រងមេធល បានបញ្ជាក់ថា ក្រុមហ៊ុនមានអាជ្ញាបណ្ណនៅក្នុងការស្រាវជ្រាវរុករករ៉ែមាស នៅភូមិអន្ទ្រងរយៈពេលខ្លី ហើយក៏បានបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ហើយ​ក្រុមហ៊ុនក៏បានរុះរើសម្ភារៈចេញតាំងពីអំឡុងពេលនោះមក។

ចំណែកសម្ភារៈដែលនៅសេសសល់ និងការ​លើក​ឡើង​របស់​ពលរដ្ឋដែល​ចោទថា មានអាងគីមីអីនោះខាងក្រុមហ៊ុនមិនបានដឹងនោះទេ ពីព្រោះក្រុមហ៊ុនបានចាកចេញតាំងពីអំឡុងខែធ្នូមកម៉្លេះ។ អ្វីដែលពលរដ្ឋចោទថា បានសហការជាមួយ​ចិនចូលទៅធ្វើអាជីវកម្មរ៉ែមាសដោយធ្វើអាងគីមីអីនោះ ជារឿងមិនពិតទេពីព្រោះក្រុមហ៊ុនបានចាកចេញទៅ​ហើយ​។

ទាក់ទងការព្រួយបារម្ភរបស់ពលរដ្ឋខាងលើនេះ  រដ្ឋបាលខេត្តមណ្ឌលគិរីក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដូច​មាន​លិខិត​ភ្ជាប់​មក​ជាមួយនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម