Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើក​ឡើង​ថា តាមរយៈ​ខ្លឹមសារ នៃ​សៀវភៅ «លើស​ពី​អង្គរ» នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​ស្ញប់ស្ញែង​ស្ងើចសរសើរ​ដល់​ភាព​អច្ឆរិយ និង​អស្ចារ្យ នៃ​ទឹកដី​អង្គរ​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស លោក នេត្រ ភក្ត្រា ទទួល​ជួប​សំណេះសំណាល​ជាមួយ លោក គី សុខលីម សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមការងារ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ កាលពី​ព្រឹក​ថ្ងៃ​ទី ០៣ ខែ​មីនា ឆ្នាំ ២០២៥ នា​ទីស្ដីការ​ក្រសួង។

នា​ឱកាស​នោះ​ដែរ លោក នេត្រ ភក្ត្រា បាន​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ បន្ត​ចងក្រង​វណ្ណកម្ម​ថ្មីៗ មាន​ភាព​លម្អិត​ស៊ីជម្រៅ​បន្ថែម​ទៀត ដែល​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ ទំនៀម​ទម្លាប់​រស់​រវើក​របស់​ប្រជាពលរដ្ឋ និង​តំបន់​អង្គរ ដើម្បី​រួមចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍។

លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ការ​ចងក្រង​ជា​សៀវភៅ «លើស​ពី​អង្គរ» គឺ​ដើម្បី​រក្សាទុក​នូវ​អ្វីៗ ដែល​ខ្មែរ​មាន​សម្រាប់​បង្ហាញ​ជូន​ដល់​ភ្ញៀវ​ទេសចរ​បាន​ដឹង​បាន​យល់​បន្ថែម​ទៀត​អំពី​វប្បធម៌​រស់នៅ​ជុំវិញ​អង្គរ យល់ដឹង​នូវ​អ្វី​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​រស់នៅ​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​វប្បធម៌​ប្រពៃណី​ទាំងនោះ នៅតែ​រស់​រវើក​ជាមួយ​សាសនា ប្រពៃណី ទំនៀម​ទម្លាប់ ដែល​ប្រជាជន​អង្គរ​រស់នៅ​ទីនោះ។

លោក នេត្រ ភក្ត្រា ចាត់​ទុក​ស្នាដៃ​សៀវភៅ «លើស​ពី​អង្គរ» ដែល​រៀបចំ​ចងក្រង​ឡើង​ដោយ​ក្រុម​ការងារ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ គឺជា​វណ្ណកម្ម​ថ្មី​ទៀត បង្ហាញ​ពី​វប្បធម៌ អរិយធម៌ និង​ទំនៀមទម្លាប់​រស់​រវើក​របស់​ពលរដ្ឋ និង​តំបន់​អង្គរ ដែល​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍។

លោក នេត្រ ភក្ត្រា លើក​ឡើង​ថា «តាមរយៈ​ខ្លឹមសារ នៃ​សៀវភៅ «លើស​ពី​អង្គរ» នេះ​ដែរ ក៏​នឹង​ជួយ​ឲ្យ​ភ្ញៀវ​ទេសចរ​យល់ដឹង​ពី​វប្បធម៌​រស់ មរតក​រស់ ប្រពៃណី ទំនៀមទម្លាប់ សាសនា​រស់​រវើក​នៅ​តំបន់​អង្គរ ហើយ​នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​យល់ដឹង​ពី​រឿងរ៉ាវ​ទាំងនោះ ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​ស្ញប់ស្ញែង និង​ស្ងើចសរសើរ​ដល់​ភាព​អច្ឆរិយ និង​ភាព​អស្ចារ្យ នៃ​ទឹកដី​អង្គរ​ខ្មែរ​យើង»។

លោក​រដ្ឋមន្ត្រី លើក​ឡើង​បន្ត​ថា កន្លងមក​មាន​មតិ​ជាច្រើន​បាន​បង្ហាញ​ថា នៅ​ពេល​មក​ដើរ​កម្សាន្ត​នៅ​តំបន់​ប្រាសាទ លើ​ទឹកដី​អង្គរ គឺ​បាន​ត្រឹមតែ​មើល​ថ្ម​ប្រាសាទ​ប៉ុណ្ណោះ ហើយ​ទាល់តែ​ចេះ​និយាយ​ជាមួយ​ថ្ម ទើប​អាច​យល់​ពី​អត្ថន័យ​ប្រាសាទ។ ត្រង់​ចំណុច​នេះ លោក​បាន​គូស​បញ្ជាក់​ថា ការ​ចងក្រង​សៀវភៅ​ពី​តំបន់​អង្គរ​ឲ្យ​បាន​ច្រើន នឹង​ជួយ​ឲ្យ​ភ្ញៀវ​ទេសចរ​យល់​ពី​តម្លៃ​ថ្ម​ប្រាសាទ​ទាំងនេះ ហើយ​នៅ​ពេល​ពលរដ្ឋ​យល់​ពី​តម្លៃ នៃ​ថ្ម​ប្រាសាទ​ហើយ ទើប​អាច​និយាយ​ជាមួយ​ថ្ម​ប្រាសាទ​បាន។

ជាមួយ​គ្នា​នេះ លោក នេត្រ ភក្ត្រា បាន​ស្នើ​ដល់​ក្រុមការងារ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ ធ្វើការ​បកប្រែ​ជា​ភាសា​អង់គ្លេស ភាសា​បារាំង ចិន ឬ​ភាសា​ផ្សេងៗ ទៀត ដែល​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​ច្រើន ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​អាន យល់ដឹង​ជាជាង​មើល​តែ​ពី​ប្រវត្តិសាស្ត្រ ត្រូវ​ធ្វើ​ឲ្យ​យល់​បន្ថែម​ទៀត​ពី​ប្រពៃណី ទំនៀមទម្លាប់ និង​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​ឲ្យ​រស់​រវើក​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នកទស្សនា។

គួរ​ជម្រាប​ថា តាម​ការ​បញ្ជាក់​របស់ លោក គី សុខ​លីម សៀវភៅ «លើស​ពី​អង្គរ» ជា​វណ្ណ​កម្ម​មួយ ដែល​ចង់​បង្ហាញ​ពី​គុណសម្បត្តិ នៃ​ធម្មជាតិ​ជីវចម្រុះ លើស​ពី​ប្រាសាទ​ដែល​មនុស្ស​ទូទៅ​ធ្លាប់​បាន​ដឹង និង​បាន​ស្គាល់​តាមរយៈ​សៀវភៅ និង​អត្ថបទ​ស្រាវជ្រាវ​នានា​កន្លងមក។ ជាពិសេស​ប្រព័ន្ធ​គមនាគមន៍​បុរាណ ទាំង​ផ្លូវទឹក និង​ផ្លូវគោក ក៏ដូចជា​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​បុរាណ ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មក ហើយ​ត្រូវ​បាន​ពលរដ្ឋ​លើ​ទឹកដី​អង្គរ​ថែរក្សា និង​ប្រកាន់ខ្ជាប់​មកដល់​បច្ចុប្បន្ន។ ព្រៃឈើ ទឹកស្ទឹង បឹងបួ ផ្លូវ​បុរាណ ដុំ​ថ្ម បាតុភូត​ធម្មជាតិ ពិធី​ចាប់​ត្រី ពិធី​សុំ​ទឹកភ្លៀង ទំនៀម​ទម្លាប់ និង​ភូមិឋាន គឺជា​តួអង្គ​សំខាន់​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​នេះ។ តួអង្គ​ទាំងនេះ ត្រូវ​បាន​មនុស្ស​ទូទៅ​មើល​ឃើញ និង​ឲ្យ​តម្លៃ​ក្នុង​រូបភាព​ធម្មតា ប៉ុន្តែ​តួអង្គ​ទាំងនេះ មិនធម្មតា​ដូច​មនុស្ស​ទូទៅ​គិត​ឡើយ។ តួអង្គ​ទាំង​នេះ​ហើយ គឺជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សម័យ​អង្គរ​ដ៏​រុងរឿង។

សូម​បញ្ជាក់​ថា ក្រុមការងារ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ បាន​ជូន​សៀវភៅ «​លើស​ពី​អង្គរ​» និង «អ្នក​ថែ​អង្គរ​» ចំនួន ១៥ ក្បាល ដល់ លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា ហើយ​ជា​ការ​គាំទ្រ​ដល់​ស្នាដៃ​ទាំងនេះ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏បាន​ជួយ​ជាវ​សៀវភៅ «លើស​ពី​អង្គរ» ចំនួន ១០០ ក្បាល ថែមទៀត​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

កីឡា៥ នាទីutes មុន

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

កីឡា៥ នាទីutes មុន

ឱកាស​មក​ដល់​ហើយ! ​អ្នក​ចង់​ចាប់​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​អាច​ទៅ​ធ្វើតេស្ត​សមត្ថភាព​​បាន​…

ព័ត៌មានជាតិ៨ នាទីutes មុន

គម្រោងប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ដែលផ្ដល់ផលទាំងកសិកម្ម និងឧស្សាហកម្ម

ឃាតកម្ម
សន្តិសុខសង្គម១២ នាទីutes មុន

ករណីឃាតកម្មកប់នារីម្នាក់ទាំងអាក្រាតកាយនៅជិតផ្សារទំនើប Aeon3 សមត្ថកិច្ចឃាត់ខ្លួនជន​ជាតិ​ចិន២នាក់

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម