Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី)

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ឧ​ត្ត​ម​គិរី​ប្រឹក្សា​(វត្ត​កោ​ដូនតី​) ស្ថិតនៅ​ភូមិ​កោ​ដូនតី ឃុំ​ត្រពាំង​ជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី ០៣ ខែ​មីនា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ទៅកាន់​អង្គ​ពិធី ឯកឧត្ដម ហ៊ុន ម៉ានី បាន​ចូលរួម​អបអរសាទរ​ជាមួយ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ដែល​គង់នៅ​ទី​អារាម​វត្ត​នេះ ជាពិសេស​ព្រះ​តេជគុណ វរ​ច្ឆ​ន្ទោ ប៉ោ ហំ ព្រះចៅ​អធិការ​វត្ត​កោ​ដូនតី។

ជាមួយ​គ្នា​នេះ ឯកឧត្ដម បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដោយ​ស្មោះ​ចំពោះ​ព្រះ​ថេរានុថេរៈ​គ្រប់​ព្រះអង្គ និង​គណៈកម្មការ​អាចារ្យ​វត្ត​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​កៀរគរ​បច្ច័យ​ពី​សប្បុរសជន និង​ពុទ្ធបរិស័ទ​គ្រប់ទិសទី ដែល​បាន​រួម​ចំណែក​ចាប់មគ្គផល​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ថែម​ថា ក្នុងនាម​ជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ដែល​មាន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច ប្ដេជ្ញា​ចិត្ត​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ក្រោម​បេសកកម្ម​របស់​អ្នកដឹកនាំ​ជំនាន់​មុន គឺ​ការ​ថែរក្សា​សុខ​សន្តិភាព និង​បាន​គិតគូរ​លើកកម្ពស់​ជីវភាព​ប្រជាជន ខិតខំ​លើកស្ទួយ​វិស័យ​អប់រំ បណ្ដុះបណ្ដាល ដោយ​សម្រួច​មុម​សំខាន់ៗ សំដៅ​ផ្ដល់​ការ​អប់រំ និង​វិជ្ជាជីវៈ ជូន​ដល់​កូនចៅ​ប្រជាជន​ប្រកបដោយ​គុណភាព និង​ការ​លើក​កម្ពស់​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​នានា។

គួរ​ជម្រាប​ថា ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ឧ​ត្ត​ម​គិរី​ប្រឹក្សា​(​ហៅ​វត្ត​កោ​ដូនតី​) និមន្ត​/​អញ្ជើញ​រួមមាន ព្រះ​មុនី​ស​ត្ថា​ចា​រ្យ​កោសល កែវ ចន្ថា ព្រះ​មេគណ​ខេត្ត គណៈ​មហានិកាយ ព្រះ​មុនី​តាលវ័ន មួង ចក្រី ព្រះ​មេគណ​ខេត្ត គណៈធម្មយុត្តិកនិកាយ ឯកឧត្ដម លោកជំទាវ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ ចំនួន ៩៩៣ អង្គ​/​នាក់។

សូម​បញ្ជាក់​ថា វត្ត​ឧ​ត្ត​ម​គិរី​ប្រឹក្សា (​ហៅ​វត្ត​កោ​ដូនតី​) ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ ២០០០ មាន​អាយុកាល ២៥ ឆ្នាំ មក​ហើយ។ ចំណែក​ព្រះវិហារ​ថ្មី​ដែល​ត្រូវ​កាត់​ឫស​សីមា​បាន​ប្រើ​ពេល​សាងសង់​រយៈពេល ១១ ឆ្នាំ ទើបបាន​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២៥ និង​មាន​សមិទ្ធផល​ថ្មីៗ ជាច្រើន​ទៀត​ត្រូវ​សម្ពោធ​ឆ្លង​ផង​ដែរ​រួមមាន ៖ ព្រះ​ពុទ្ធបដិមា​ព្រះពុទ្ធ​ត្រាស់​ដឹង​ចំនួន ១ ព្រះអង្គ ព្រះពុទ្ធ​ទ្រង់​បិណ្ឌបាត​ចំនួន ២ ព្រះអង្គ ព្រះពុទ្ធ​បរិនិព្វាន​ចំនួន ១ ព្រះអង្គ ដងទង់ ១ គូ កម្ពស់ ២៤.៦ ម៉ែត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ជាច្រើន​ទៀត​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម