ព័ត៌មានអន្ដរជាតិ
ថៃ ពិចារណាសង់ជញ្ជាំងព្រំដែនប្រវែងជាង៥០គីឡូម៉ែត្រជាមួយកម្ពុជា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent រដ្ឋាភិបាលថៃនៅថ្ងៃចន្ទទី៣ខែមីនានេះបានប្រកាសពីសំណើគម្រោងសាងសង់ជញ្ជាំងដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា ដើម្បីរារាំងការឆ្លងដែនខុសច្បាប់។

សំណើគម្រោងនេះ ធ្វើឡើងចំពេលមានការកើនឡើងនៃយុទ្ធនាការអន្តរជាតិដើម្បីរុះរើបណ្តាញដ៏ធំនៃប្រតិបត្តិការបោកប្រាស់ខុសច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើតាមវិបសាយ Discourse on Development ជញ្ជាំងដែលស្នើនេះមានប្រវែង ៥៥គីឡូម៉ែត្រស្ថិតនៅក្នុងស្រុក Aranyaprathet ខេត្តស្រះកែវ ដែលមានព្រំប្រទប់ជាប់ជាមួយកម្ពុជា។ គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ស្នើដោយប៉ូលិស យោធា និងក្រសួងមហាផ្ទៃថៃ។
អង្គការសហប្រជាជាតិ បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជនដែលបើកមជ្ឈមណ្ឌលបោកប្រាស់ ហើយភាគច្រើនមានទីតាំងនៅជិតព្រំដែនប្រទេសថៃ ជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា បានធ្វើការជួញដូរមនុស្សរាប់រយពាន់នាក់កាលពីពេលថ្មីៗកន្លងទៅ។ ក្នុងប្រតិបត្តិការកាលពីសប្ដាហ៍មុន អាជ្ញាធរថៃបានធ្វើមាតុភូមិនិវត្តន៍ជនបរទេសចំនួន ១១៩នាក់ បន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសកម្ពុជានៅក្រុងប៉ោយប៉ែត ដោយបានជួយសង្គ្រោះមនុស្សជាង ២១៥នាក់។
ថវិកាប៉ាន់ស្មានសម្រាប់ជញ្ជាំងព្រំដែនដែលបានស្នើឡើង គឺប្រហែល ៣៩៥លានបាត (ប្រហែល ១១លានដុល្លារ)។ ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានយល់ព្រមលើសំណើនេះ ដោយលើកឡើងពីសារៈសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងព្រំដែនខុសច្បាប់ ការក្លែងបន្លំតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។
សូមបញ្ជាក់ថា ខណៈរដ្ឋាភិបាលថៃកំពុងស្វែងយល់ពីលទ្ធភាពនៃការសាងសង់ជញ្ជាំងព្រំដែន ព័ត៌មានលម្អិតនៅតែខ្វះខាត។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Houngsub បានបញ្ជាក់ថា សំណើនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងការសិក្សានៅឡើយ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត