Connect with us

ព័ត៌មានជាតិ

ច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង ​សិក្សា​កំណត់ទីតាំង​សាងសង់ ប្រើប្រាស់​ហិរញ្ញប្បទានធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី

បានផុស

នៅ

ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង កំពុង​ត្រូវ​បាន​សិក្សា​​ដើម្បី​​កំណត់ទីតាំង​សម្រាប់​ដំណើរការ​​សាងសង់ ក្រោម​គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំមួយ​បាន​រៀបចំឡើង​កាលពីម្សិលមិញនេះ ក្រោម​វត្តមាន​លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក៏​មាន​ការ​ចូលរួមពី​តំណាង​មន្រ្តី​មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំង​អភិបាលនៃគណៈអភិបាលខេត្តទាំង ៤ ដែលពាក់ព័ន្ធ​មាន​ខេត្តក្រចេះ រតនគិរី តាកែវ និងត្បូងឃ្មុំ ដើម្បីពិនិត្យរបាយការណ៍បឋម និង​​ពិនិត្យពិភាក្សា កំណត់ទីតាំងនិងជំរុញការងារបន្តអនុវត្តរបស់គម្រោងសាងសង់​អគារស្ថានីយច្រកទ្វារ​ព្រំដែនឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ។

​មន្រ្តី​​ដែលបាន​ចូលរួម​ក្នុង​កិច្ចប្រជុំបាន​ឲ្យ​ដឹង​ថា ការអនុវត្ត​ការងារនេះទាមទារឱ្យមានការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ដើម្បីចុះសិក្សា​ស្រាវជ្រាវបន្ថែមអំពីស្ថានភាពទីតាំង ទំហំដីត្រូវការ និងការកាន់កាប់ ស្ថានភាពភូមិសាស្រ្ត ការពិនិត្យមើលលទ្ធភាព និងដីត្រៀមសម្រាប់ការសាងសង់ វិធានការត្រៀមបម្រុងទុកដីសម្រាប់ការចរចារ និងដោះស្រាយផលប៉ះពាល់​ផ្សេងៗ។

បើតាម​មន្រ្តី​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង ដែលកំពុង​ត្រូវ​បាន​សិក្សា​ដើម្បី​​កំណត់ទីតាំង​សម្រាប់​ដំណើរការ​​សាងសង់ ក្រោម​គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)​ មាន​នៅច្រកកទ្វារអន្តរជាតិត្រពាំងស្រែ ភ្នំដិន ត្រពាំងផ្លុង និងអូរយ៉ាដាវ ដែលស្ថិត​នៅក្នុង​ខេត្តក្រចេះ តាកែវ ត្បូងឃ្មុំ និងរតនគិរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម