ព័ត៌មានជាតិ
ផ្នែកមួយនៃការទូតសេដ្ឋកិច្ច ក្រសួងការបរទេសចេញផ្សាយសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»
«កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលជាសៀវភៅធ្វើម្ហូបចងក្រងដោយក្រសួងការបរទេស ជាផ្នែកមួយនៃការទូតម្ហូបអាហាររបស់កម្ពុជា បានចេញផ្សាយជាផ្លូវការភាគ២ ក្រោយសៀវភៅនេះ ធ្លាប់ទទួលបានជ័យលាភីចំនួន ៤ដងកន្លងមកក្នុងការប្រកួតប្រជែងសៀវភៅម្ហូបជាអន្តរជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតប្រចាំឆ្នាំ របស់ក្រសួង នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសចេញផ្សាយជាផ្លូវការនូវសៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»។ តាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សៀវភៅនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព និងមានបន្ថែមមុខម្ហូបកាន់តែច្រើន បន្ទាប់ពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ១» បានបង្ហាញពីលក្ខណៈពិសេសដោយឡែកអំពីវប្បធម៌ដ៏រុងរឿងនៃមុខម្ហូបខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយស្ថិតក្នុងចំណោមវប្បធម៌មុខម្ហូបដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី បានអរគុណចំពោះក្រុមការងារការទូតសេដ្ឋកិច្ច ដែលបានខិតខំស្រាវជ្រាវចងក្រងនូវសៀវភៅស្តីពីម្ហូបខ្មែរ ដែលបានទទួលរង្វាន់៤ដង ក្នុងការប្រកួតប្រជែងសៀវភៅម្ហូបអាស៊ីនៅលើពិភពលោក។ ការទូតផ្នែកធ្វើម្ហូប គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា ដែលបានដាក់ចេញនៅឆ្នាំ២០២១ ដោយបានពិពណ៌នាយ៉ាងលម្អិតអំពីគ្រឿងផ្សំនៃមុខម្ហូប និងបង្អែមរបស់ខ្មែរជាច្រើនមុខ រួមទាំងបានបង្ហាញពីវិធីចម្អិន។

បន្ទាប់ពីការប្រកាសផ្សាយភាគ១ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ទទួលបានជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អដាច់គេ (Best Asian Cuisine Book) ពីរឆ្នាំជាប់គ្នា ឆ្នាំ២០២១ និងឆ្នាំ២០២២ ហើយឆ្នាំ២០២២ដដែល សៀវភៅនេះ ទទួលបានពានរង្វាន់មុខម្ហូបសម្រាប់ប្រមុខរដ្ឋ(Best Heads of State/Food)ពីកម្មវិធី Gourmand World Cookbook Awards។ នៅឆ្នាំ២០២៣ គឺពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក (Best Television Awards in the World) នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក។
ផ្អែកលើលទ្ធផលទាំងនោះ គឺបានឆ្លុះបញ្ចាំងពីការខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ជាសេនាធិការ ក្នុងការជំរុញ និងផ្សព្វផ្សាយវិស័យការទូតម្ហូបអាហារអត្តសញ្ញាណជាតិ ឱ្យពិភពលោកបានស្គាល់៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា